ភ្នំពេញក្រោន ចុះហត្ថលេខា យកខ្សែប្រយុទ្ធចំណូលថ្មីជនជាតិកូរ៉េ
- 2017-05-10 06:59:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នំពេញក្រោន ចុះហត្ថលេខា យកខ្សែប្រយុទ្ធចំណូលថ្មីជនជាតិកូរ៉េ
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់ភ្នំពេញក្រោន នៅថ្ងៃនេះបានបង្ហាញមុខសមាជិកថ្មីរបស់ខ្លួន ឈ្មោះ Gisung Yeon ជនជាតិកូរ៉េខាងត្បូង។
យោងតាម Facebook ក្លឹបជើងឯកលីគកម្ពុជា៦សម័យកាលបានឲ្យដឹងថា Gisung នឹងនៅជាមួយក្រោនរហូតបញ្ចប់រដូវកាលនេះ។ "ខ្ញុំពិតជារីករាយដែលបានចូលរួមជាមួយក្លឹបភ្នំពេញក្រោន។ ក្រុមរបស់យើងមាន ភាពល្អប្រសើរមែនទែនទាំងកីឡដ្ឋាន, ទីលានប្រកួត និងមានអ្នកគាំទ្រដ៏ច្រើន"។ កីឡាករវ័យ២៧ឆ្នាំនិយាយដូច្នេះ។
កើតថ្ងៃទី១ ខែសីហា ឆ្នាំ១៩៨៩ នៅទីក្រុង Suwon, កូរ៉េខាងត្បូង ខ្សែប្រយុទ្ធខាងលើធ្លាប់លេងឲ្យក្លឹបលីគកំពូលកូរ៉េ, ក្លឹបមួយចំនួននៃលីគកំពូលថៃ និងលីគកំពូលមីយ៉ាន់ម៉ា។ រូបគេនឹងពាក់អាវលេខ ១២ នៅក្រោន រដូវកាលនេះ៕