ស្រ្តីកុលសម្ព័ន្ធ ឈរឲ្យគេវាយ រហូតបែកឈាម ដើម្បីបង្ហាញក្តីស្រលាញ់ ដល់មនុស្សប្រុស
- 2017-05-12 01:36:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រ្តីកុលសម្ព័ន្ធ ឈរឲ្យគេវាយ រហូតបែកឈាម ដើម្បីបង្ហាញក្តីស្រលាញ់ ដល់មនុស្សប្រុស
ចន្លោះមិនឃើញ
ពិធីកុលសម្ព័ន្ធមួយដែលស្ត្រីវ័យក្មេង ត្រូវបានគេវាយរហូតបែកឈាម ក្នុងគោលបំណង ដើម្បីបង្ហាញពីការលះបង់របស់ពួកគេ ទៅកាន់មនុស្សប្រុស ត្រូវបានបង្ហាញឲ្យឃើញតាមរយៈរូបថត គួរឲ្យភ្ញាក់ផ្អើល។
សមាជិកនៃក្រុមកុលសម្ព័ន្ធ Hamar នៅក្នុងប្រទេសអេត្យូពី ជឿជាក់ថា ស្លាកស្នាមនៅលើដងខ្លួនពួកគេ បង្ហាញនូវសមត្ថភាពរបស់ស្ត្រីសម្រាប់ការស្រលាញ់ ហើយប្រសិនបើស្ត្រីទាំងនោះ ជួបការលំបាកក្នុងជីវិត វានឹងអនុញ្ញាតឲ្យពួកគេ ហៅអ្នកដែលវាយពួកគេឲ្យមកជួយបាន។
គួរបញ្ជាក់ថា ស្ត្រីកុលសម្ព័ន្ធទាំងនោះ ត្រូវបានគេវាយ នៅក្នុងផ្នែកមួយនៃពិធីបុណ្យ Rite of Passage ដែលគេហៅថា Ukuli Bula នៅពេលដែលស្ត្រី ប្រកាសសេចក្ដីស្រលាញ់របស់ពួកគេ ទៅមនុស្សប្រុសវ័យក្មេងនៅក្នុងពិធីនោះ។ ក្រោយពីចប់ពិធី មនុស្សប្រុសវ័យក្មេងនោះ នឹងក្លាយជា «បុរស» ហើយអាចរៀបមង្គលការបាន៕