កុំព្យូទ័រ​យួរ​ដៃ​ ​HP​ ​ចាប់​ពី​ឆ្នាំ​ ​២០១៥​ ​អាច​លួច​ទិន្នន័យ​អ្នក​ប្រើប្រាស់

  • 2017-05-12 03:53:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រក​ឃើញ​ថ្មី​មួយ​បង្ហាញ​ថា​កុំព្យូទ័រ​យួរ​ដៃ​របស់​ ​HP​ ​ដែល​ផលិត​ចាប់​ពី​ឆ្នាំ​ ​២០១៥​ ​មាន​បំពាក់​ ​Keylogger​ ​ដែល​ជា​បច្ចេកវិទ្យា​អាច​ប្រមូល​ទិន្នន័យ​ ​និង​ប្រតិបត្តិការ​ទាំង​អស់​របស់​អ្នក​ប្រើប្រាស់​ក្នុង​ម៉ាស៊ីន​នោះ។

រូបតំណាង

ភ្នាក់ងារ​ផ្ដល់​សេវា​សុវត្ថិភាព​កុំព្យូទ័រ​ ​ModZero​ ​ជា​អ្នក​រក​ឃើញ​នូវ​ករណី​នេះ​ ​ហើយ​ពួក​គេ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​Keylogger​ ​ដែល​មាន​ក្នុង​កុំព្យូទ័រ​យួរ​ដៃ​របស់​ ​HP​ ​គឺ​បង្កប់​ក្នុង​ ​Driver​ ​សំឡេង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ ​Conexant​ ​ហើយ​ ​Keylogger​ ​នោះ​មាន​ឈ្មោះ​ ​MicTray64.exe​ ​និង​ ​MicTray.exe។

ដូច​នេះ​ ​បើ​ប្រិយមិត្ត​ដែល​ប្រើប្រាស់​កុំព្យូទ័រ​មាន​ទាក់ទង​ករណី​ខាង​លើ​ ​ចូរ​ធ្វើ​ការ​ស្វែងរក​ឈ្មោះ​ ​File​ ​ទាំង​ ​២​ ​នោះ​ ​(MicTray64.exe​ ​និង​ ​MicTray.exe)​ ​ដើម្បី​លុប​ចោល​ ​ជៀសវាង​ទិន្នន័យ​នានា​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ក្នុង​ផ្លូវ​អវិជ្ជមាន​ណា​មួយ៕

ប្រភព៖ thehackernews   ប្រែ​សម្រួល៖ រដ្ឋ