ស្អាត​បំផុត! ពើង​តានន់ ​បង្អួត​សម្រស់​​ផ្ទាំង​សិលា​ប្រៀប​ដូច​ប្រសាទ​បុរាណ​ដ៏​អស្ចារ្យ

  • 2017-05-13 12:36:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផ្ទាំង​សិលា​ធំៗ ជា​ច្រើន​បង្គរ​បណ្ដាក់​លើ​គ្នា​ជា​ច្រើន​រាប់​មិន​អស់ រួម​នឹង​ទេសភាព​ដ៏​ស្រស់​ត្រកាល​​ប្រៀប​ដូច​សម្រស់​ក្រមុំ​ព្រហ្មចារី ​អម​ដោយ រុក្ខជាតិ​ខៀវ​ខ្ចី កំពុង​រីក​លូត​លាស់ បញ្ចេញ​សម្រស់​ផ្កា​ធម្មជាតិ និង ខ្យល់​អាកាស​បរិសុទ្ធ ធ្វើ​ឱ្យ​ពើង​តានន់​ ដែល​មិន​សូវ​មាន​អ្នក​ស្គាល់ ប្រៀប​ដូច​ឋានសួគ៌​​លើ​ដី​អ៊ីចឹង​។

តំបន់​ទេសចរ​ដ៏​ប្រណិត​នេះ​ មាន​ទីតាំង ស្ថិតនៅ ភូមិ គោកដូង ស្រុក​អង្គរជុំ ខេត្ត​សៀមរាប ចម្ងាយ​ប្រមាណ​តែ ៨៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​រួម​ខេត្ត​សៀមរាប​។ ​ ​កាល​ពី​មុន​ទីតាំង​ខាង​លើ​ពិបាក​ធ្វើ​ដំណើរ​ដោយសារ​ផ្លូវ​ធ្វើ​មិន​ទាន់​រួច ប៉ុន្តែ​បច្ចុប្បន្ន​ការ​ធ្វើ​ដំណើរ​មាន​ភាព​ងាយស្រួល មិន​ពិបាក​ទៀត​ទេ​។

ក្រៅ​ពី​មាន​ដំ​ថ្ម​ជា​ច្រើន​ត្រួត​លើ​គ្នា​ជា​ច្រើន​ហើយ​ខ្ពស់ បញ្ចេញ​រូបរាង​ដូច​នឹង​ប្រាសាទ​បុរាណ​ហើយ​នោះ ​នៅ​ទី​នោះ​មាន​អាស្រម​របស់​ព្រះសង្ឃ​ដែល​គង់​នៅ​លើ​ភ្នំ ​មើល​ថែ​រក្សា​កន្លែង​ដ៏​ស្ងប់ស្ងាត់​នោះ​ទៀត​ផង​៕ ​

ទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតជាច្រើន៖

ផ្លូវទៅពើងតានន់

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ ផ្ដល់ដោយ ដំឡូង

អត្ថបទថ្មី