Terry អាច​ចូល​និវត្តន៍​ក្រោយ​លើក​ពាន​លីគ​ជាមួយ​ Chelsea រួច​រាល់​

  • 2017-05-16 04:06:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម John Terry បាន​និយាយ​ថា​ខ្លួន​អាច​នឹង​ចូល​និវត្តន៍​ពី​បាល់ទាត់​​ចុង​រដូវ​កាល​នេះ​ ពោល​គឺ​ក្រោយ​លើក​ពាន​ជាមួយ​ Chelsea ជា​ផ្លូវ​ការ​នៅ​ចុង​សប្ដាហ៍​។

John Terry

ខ្សែ​ការពារ​ជើង​ចាស់​វ័យ​៣៦​ឆ្នាំ​ បាន​ប្រាប់​ដូច្នេះ​បន្ទាប់​ពី​ស៊ុត​ចូល​មួយ​គ្រាប់​ជួយ​ Chelsea យក​ឈ្នះ Watford ៤-៣ ក្នុង​ការ​ប្រកួត​បង្គ្រប់​កិច្ច​នៅ​ Premier League កាល​ពី​យប់​មិញ។

"ខ្ញុំ​មិន​​ប្រាកដ​ថា​ថ្ងៃ​អាទិត្យ​នេះ​ជា​ប្រកួត​ចុងក្រោយ​របស់​ខ្ញុំ​ឬ​ក៏​អត់​ទេ។ ខ្ញុំ​អាច​នឹង​ចូល​និវត្តន៍​ ឬ​អាច​លេង​បន្ត​បើ​សិន​ជា​មាន​សំណើ​ណា​មួយ​អាច​ទទួល​យក​បាន។ ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​គ្រួសារ​ពី​រឿង​​គួរ​ចូល​និវត្តន៍​ជាមួយ​ Chelsea ឬ​ក៏​ក្លឹប​នៅ​បរទេស"។ Terry និយាយ​៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី