ណាតាហ្សា​ ស្អាត​កប់ជាមួយ​រ៉ូប​​តម្លៃ​ខ្ទង់​ពាន់​ដុល្លារ (​វីដេអូ)​​

  • 2017-05-23 07:36:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រ៉ូប​មួយ​ឈុត​​តម្លៃ​​ជាង​២​ពាន់​ដុល្លារ​របស់​ ណាតាហ្សា បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​​ព្រឹត្តិការណ៍​កម្រាល​ព្រំ​ នៅ​ស្តាត​អូឡាំ​ពិច​យប់​មិញ​ស្អាត​ប្លែក​តែ​ម្ដង​។

ណាតាហ្សា​ បាន​ប្រាប់ ​Sabay ថា​ រ៉ូប​នេះ​ខាង​សម្អាង​ការ​​បាន​កាត់​ជូន​ជា​ពិសេស​សម្រាប់​នាង​ផ្ទាល់​​ ​ដោយ​ចំណាយ​ពេល​វេលា​​​២​សប្ដាហ៍​ក្នុង​ការ​រចនា​ម៉ូដ​​​ឲ្យ​ស្រស់​ស្អាត​ស៊ីវិល័យ​តាម​បែប​នារី​សម័យ​ថ្មី ដើម្បី​ចូល​រួម​កម្ម​វិធី​​ ព្រឹត្តិការណ៍​កម្រាល​ព្រំ​ក្រហម​មួយ​នេះ​។

“រ៉ូប​មួយ​នេះ​តម្លៃ​វា​ប្រហែល​ ២៤​០០ ដុល្លារ​គឺ​​សម្អាង​ការ​កាត់​ជា​ពិសេស​សម្រាប់​ខ្ញុំ​តែ​ម្ដង​ព្រោះ​ពេល​នេះ​ខ្ញុំ​គឺ​ជា​ទូត​សុឆន្ទៈ​របស់​សម្អាង​ការ​ឥស្លាម​លើក​ដំបូង​​ក្នុង​ប្រទេស​កម្ពុជា​យើង​" ។ណាតាហ្សា និយាយ។

ទស្សនា​វីដេអូ​​ជាមួយ​រ៉ូប​តម្លៃ​ជាង​២​ពាន់​ដុល្លារ​របស់​ ណាតាហ្សា ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន