ស្ថានភាព​សេដ្ឋកិច្ច​សំខាន់ៗ​ជុំវិញ​ពិភពលោក​ (វីដេអូ)

  • 2017-06-03 04:52:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rolls-Royce ​មាន​តែ​មួយ​លើ​លោក​តម្លៃ ​១៣ ​លាន​ដុល្លារ​ចេញ​ភ្លាម​ ម្ចាស់​ក្លិប​ Chelsea ​ទិញ​ភ្លែត​​​​​

សប្ដាហ៍​មុន​ក្រុមហ៊ុន​ Rolls-Royce បាន​បង្ហាញ​ចេញ​រថយន្ត​​កំពូល​ប្រណិត​​ម៉ូដែល Sweptail ដែល​បាន​ទាក់​ចិត្ត​សេដ្ឋី​ៗ​ជា​ច្រើន។ ប៉ុន្តែ​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​​គ្រាន់​តែ​រថយន្ត​តម្លៃ ១៣ លាន​ដុល្លារ​នេះ​ចេញ​ភ្លាម​ មាន​អ្នក​ទិញ​យក​ភ្លែត។

គេ​ជឿ​ជាក់​ថា​អ្នក​ដែល​បាន​ទិញ​យក​ Rolls-Royce Sweptail ​នេះ​គឺ​ជា​មហាសេដ្ឋី​រុស្សី​ឈ្មោះ​ Roman Abramovich ដែល​ជា​អ្នក​ងប់ងុល​នឹង​រថយន្ត​កំពូលៗ​ខ្លាំង។

វៀតណាម​ និង​អាមេរិក​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រួម​គ្នា​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ

វៀតណាម​ និង​អាមេរិក​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជំរុញ​​ពាណិជ្ជកម្ម​ជា​លក្ខណៈ​ទ្វេ​​ភាគី​របស់​ដល់​ទំហំ​ទឹកប្រាក់​ ៨ ​ពាន់​លាន​ដុល្លារ។ ​កិច្ចសហការ​គ្នា​នេះ​កើត​ឡើង​អំឡុង​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល​បី​ថ្ងៃ​របស់​​នាយករដ្ឋមន្ត្រី​វៀតណាម ​លោក​ Nguyen Xuan Phuc ​ទៅ​កាន់​ទឹកដី​មហាអំណាច​សេដ្ឋកិច្ច​ទី ១ ​ក្នុង​លោក​ពី​ថ្ងៃ​ទី ២៩ ​ដល់ ៣១ ​ឧសភា។

មេ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​​​​​ហៅ​ការ​សម្រេច​ចិត្ត​ ​Trump ​​ថា ​ខុស​ធំ​ចំពោះ​បរិស្ថាន

បណ្ដា​​មេដឹកនាំ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បីៗ​របស់​អាមេរិក​​ ​បាន​ចេញ​មុខ​​​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​អាមេរិក​ដែល​បាន​សម្រេច​ដើរ​ចេញ​ពី​សន្ធិសញ្ញា​ក្រុង​ប៉ារីស​ស្ដី​ពី​​ការ​​ការពារ​បរិស្ថាន។

​​នាយកប្រតិបត្តិ​​ធំៗ​ដែល​មាន​តំណែង​ទី​ប្រឹក្សា​ក្នុង​រដ្ឋបាល​របស់​លោក​ ដូណាល់ ត្រាំ ​និង​គ្មាន​បាន​សម្តែង​​ការ​ខកចិត្ត​តាម​រយៈ​ការ​បង្ហោះ​សារ​ Twitter ​ប្រឆាំង ​​និង​មាន​ខ្លះ​បាន​លា​ឈប់​ពី​តំណែង​ទៀត​ផង។

វីដេអូទាំងស្រុង៖

អត្ថបទ៖ ៣០ដេលី