អតីតជំទាវទី១ និយាយរឿងពិតរបស់ អូបាម៉ា គួរឲ្យភ្ញាក់ផ្អើលមួយ អំឡុងពេលកាន់តំណែង៨ឆ្នាំ

  • 2017-06-07 07:42:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ អតីត​ជំទាវ​ទី​១ អាមេរិក លោកស្រី Michelle បាន​ប្រាប់​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ថា ស្វាមី​លោក​ស្រី គឺ លោក បារ៉ាក់ អូបាម៉ា បាន​ពាក់អាវ​ធំ និង​ស្បែកជើង​ដដែល ដើម្បី​ចូលរួម​ពិធី​អាហារ​ពេល​ល្ងាច​របស់​រដ្ឋ ក្នុង​អំឡុង​ពេល​កាន់​តំណែង​ជា​ប្រធានាធិបតី អស់​រយៈពេល ៨ ឆ្នាំ តែ​គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​ដឹង ទាល់តែសោះ។

លោកស្រី Michelle បាន​បង្ហាញ​ប្រាប់​ការ​ពិត​នេះ ក្នុង​អំឡុង​ពេល​បង្ហាញ​ខ្លួន នៅ​ឯ​សន្និសីទ Worldwide Developers Conference របស់​ក្រុមហ៊ុន Apply នៅ​ក្នុង​ទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​អង្គារ ម្សិលមិញ​នេះ។

ជាមួយ​គ្នា​នេះ​ដែរ អតីត​ជំទាវ​ទី១ វ័យ ៥៣ ឆ្នាំ​រូប​នេះ បាន​បន្ថែម​ថា លោក​ស្រី​តែង​តែ​ជ្រើសរើស​សំលៀក​បំពាក់ និង​គ្រឿង​អលង្ការ យ៉ាង​ល្អិតល្អន់ សម្រាប់​ពាក់​ចូល​រួម​ពិធី និង​ព្រឹត្តិការណ៍​ធំ​ដុំ​នានា ជា​ពិសេស​គឺ ពិធី​អាហារ​ពេល​ល្ងាច​របស់​រដ្ឋ នេះ​តែម្ដង៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី