ពូទីន បង្ហើប​ពី​អនាគត​រវាង​រុស្ស៊ី និង​អាមេរិក (វីដេអូ)

  • 2017-06-10 05:11:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពូទីន បង្ហើប​ពី​អនាគត​រវាង​រុស្ស៊ី និង​អាមេរិក

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាទីមៀរ ពូទីន អះអាង​ថា អនាគត រុស្ស៊ី និង​អាមេរិក នឹង​ចាប់​ដៃ​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​លើ​ពិភពលោក ផ្ទុយ​នឹង​ការ​អះអាង​របស់​លោក John McCain សមាជិក​ព្រឹទ្ធសភា​អាមេរិក ដែល​ធ្លាប់​អះអាង​ថា រុស្ស៊ី ជា​សត្រូវ​ដ៏​គួរ​ឲ្យ​ខ្លាច។

ការ​បង្ហើប​ពីសំណាក់​បុរស​មាន​ឥទ្ធិពល​បំផុត​នៅ​រុស្ស៊ី​រូប​នេះ ធ្វើ​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ពិសេស​មួយ ជាមួយ​ផលិតករ​ភាពយន្ត​អាមេរិក លោក Oliver Stone អំឡុង​ខែ​កុម្ភៈ​កន្លង​ទៅ ដើម្បី​ចងក្រង​ជា​វីដេអូ​ឯកសារ​មួយ​មាន​ចំណង​ជើង The Putin Interviews ទើប​ចាក់​ផ្សាយ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ។

ទីក្រុង​ព្យុងយ៉ាង អភិវឌ្ឍន៍​គ្រាប់​មីស៊ីល​ទំនើប​បំផុត​ដើម្បី​កម្ទេច​នាវា​ចម្បាំង​យក្ស​សត្រូវ

កូរ៉េខាងជើង កាល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ បាន​បាញ់​សាកល្បង​គ្រាប់មីស៊ីល​ប្រភេទថ្មី​មួយ​ទៀត​ជា​ច្រើន​គ្រាប់ ពី​តំបន់​ដីគោក​ទៅ​កាន់​នាវា​លើ​ដែនសមុទ្រ ដែល​គេ​ជឿ​ថា ជា​បច្ចេកវិទ្យា​មីស៊ីល​កម្រិត​ខ្ពស់​ អភិវឌ្ឍន៍​ឡើង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សមយុទ្ធ​លើ​ផ្ទៃ​ទឹក​រួម​គ្នា រវាង​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក នា​ពេល​កន្លង​មក។

ការ​បាញ់សាកល្បង​មីស៊ីល​ប្រភេទ​ថ្មី​នេះ ធ្វើ​ឲ្យ​កូរ៉េខាងត្បូង និង​ជប៉ុន ខឹង​សម្បារ​ជាខ្លាំង ហើយ​ប្រទេស​សម្ពន្ធមិត្ត​ជិតស្និទ្ធ​របស់​អាមេរិក​ទាំងពីរ បាន​អះ​អាង​ដូច​គ្នា​ថា មីស៊ីល​របស់កូរ៉េខាងជើង​ថ្មីនេះ គឺ​បំពាក់​បច្ចេកវិទ្យា​កម្រិត​កំពូល អភិវឌ្ឍន៍​ឡើង​ក្នុង​គោលដៅ វាយប្រហារ​នាវា​ចំបាំង​លើផ្ទៃទឹក ហើយ​ត្រូវ​គេ​សន្និដ្ឋាន​គោល​ដៅ​តែ​មួយ​គត់ គឺ​វាយ​ប្រហារ​នាវា​ចម្បាំង​យក្ស​អាមេរិក ដែល​បាន​​ចត​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​កាល​ពី​ពេល​ថ្មីៗ​នេះ។

នេះជាការបាញ់សាកល្បងសរុបលើកទី១០ ពីសំណាក់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ២០១៧នេះ។

ជប៉ុន​​អនុម័ត​ច្បាប់​ថ្មី ឲ្យ​ព្រះចៅអធិរាជ Akihito ដាក់រាជ្យ

ព្រះចៅអធិរាជ Akihito

ជប៉ុន​នឹង​ចាប់​ផ្ដើម​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី លើ​ច្បាប់​រាជវង្ស និង​ការ​ស្នងរាជ្យ ដែល​អនុវត្តជិត២០០រយឆ្នាំ​កន្លង​មក បន្ទាប់​ពី​សភាជាតិ កាល​ពី​ថ្ងៃ​ទី​៩ មិថុនា សម្រេច​អនុម័ត​ច្បាប់​ថ្មី ត្រួសត្រាយ​ផ្លូវ​ឲ្យ​ព្រះចៅអធិរាជ Akihito អាច​ដាក់​រាជ្យ មុខ​ចូលទិវង្គត។

ការ​សម្រេច​ជា​ឯកច្ឆន្ទ​ពីសំណាក់​អង្គ​សភា​ជប៉ុន ធ្វើ​ឡើង​​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ក្នុង​សម្លេង​គាំទ្រ ២៣៥ ពេញ ដោយ​មិន​មាន​សមាជិក​សភា​រូប​ណា ជំទាស់​​ច្បាប់​ថ្មី​នេះ​ឡើយ។

ច្បាប់​ថ្មី នឹង​អនុញ្ញាត​ឲ្យ​ព្រះចៅ​អភិរាជ​ជប៉ុន ដែល​ពេលនេះ​ព្រះអង្គ​មាន​ព្រះជន្ម ៨៣ព្រះវស្សាហើយ​នោះ អាច​ដាក់​រាជ​សម្បត្តិ​ជា​ផ្លូវការ និង​ផ្ទេរ​រាជបល្ល័ង្ក​ជូន​រាជ​ទាយាទ ព្រះអង្គម្ចាស់ Naruhito ហើយ​ព្រះអង្គ​អាច​នឹង​ឡើង​សោយរាជ្យ ជា​ព្រះចៅអធិរាជ​ថ្មី​របស់​ជប៉ុន យ៉ាង​យូរ​បំផុត​នា​ចុង​ឆ្នាំក្រោយ ដោយសារ​ត្រូវ​រង់ចាំ​ព្រះចៅ​អធិរាជ Akihito អបអរគម្រប់៣០ឆ្នាំ នៃ​ការ​គ្រង​រាជសម្បត្តិ​របស់​ទ្រង់ ដែល​នឹង​ចូល​មក​ដល់ នាចុងឆ្នាំ២០១៨ខាងមុខ។

តាមដានព័ត៌មានលំអិត (ដាក់វីដេអូ)    

អត្ថបទ៖ ៣០ដេលី