លោក​យាយ​វ័យ​ជិត​៩០​ឆ្នាំ ប្រឹង​លក់​ផ្លែចាន់​ ចិញ្ចឹមចៅ៤នាក់ (វីដេអូ)

  • 2017-06-10 05:09:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើប្រិយមិត្តធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថីព្រះមុន្នីវង្ស ពីស្តុប ធនាគារ កាណាឌីយ៉ា មកដល់ស្តុប BS ស្តាំ​ដៃ លោកអ្នកនឹងឃើញ លោក​យាយ​ម្នាក់​ដើរ​លក់ផ្លែចាន់។

ជួប​៣០ដេលី លោកយាយ មើ ប្រាប់មូល​ហេតុ​ដែលធ្វើឲ្យគាត់ មកលក់ផ្លែចាន់ នៅភ្នំពេញ តាំងពីព្រលឹម​រហូត​ថ្ងៃ​រសៀល ថា លោកយាយ​មក​លក់ ដើម្បី​យកលុយ​ទៅ​ធ្វើបុណ្យ និង​ចិញ្ចឹម​បួន​នាក់ ហើយ​លោកយាយ​មិន​លើក​ដៃ​សុំទាន​គេ​ឡើយ។

ក្នុងមួយថ្ងៃ​ដូនចាស់ អាច​រកលុយ​ពី​ការលក់ផ្លែចាន់ ប្រហែល ២០ម៉ឺនរៀល។ បើកាត់​ចំណាយ​ជិះឡាន ទៅវិញទៅមក​ពី​ឧត្តុង​ភ្នំពេញ​និង​ផាត់​លើ​អាហារ​ទៀតសោតនោះ អាច​សល់​ប្រហែល​ជាង ១០ម៉ឺន។

លោក​យាយ​មាន​ស្រុក​កំណើត នៅ​ឧត្ដុង​រូប​នេះ រហូតមកដល់ ចាប់​លក់​ផ្លែចាន់​នេះ តាំងពីឆ្នាំ ១៩៨១ មកម្លេះ៕  

ទស្សនាព័ត៌មានលំអិត

អត្ថបទ៖ ៣០ដេលី