«ស្រលាញ់កូនមិនឲ្យដឹងចិត្ត» Dj Nana ថាឪពុកស្រុកយើងភាគច្រើនគឺអីចឹង
- 2017-06-12 03:39:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«ស្រលាញ់កូនមិនឲ្យដឹងចិត្ត» Dj Nana ថាឪពុកស្រុកយើងភាគច្រើនគឺអីចឹង
ចន្លោះមិនឃើញ
«ក្នុងសង្គមខ្មែរភាគច្រើនឪពុកមិនសូវស្និទ្ធស្នាលជាមួយកូនទេ ព្រោះលោកច្រើនស្រលាញ់កូនមិនឲ្យដឹងចិត្ត» នេះជាការលើកឡើងរបស់កញ្ញា នាង សុវ៉ាតនា ហៅ Dj Nana ពិធីករពូកែវោហារ ដែលបច្ចុប្បន្នក៏ជាផលិតករកម្មវិធីវីដេអូតាមហ្វេសប៊ុកដ៏ ពេញនិយមមួយដែលតែងតែនិយាយពីបញ្ហាទំនាកទំនងសង្គម និងគ្រួសារ។
កញ្ញាបន្តថា៖ «ពេលខ្លះទោះជាលោកឪពុកបារម្ភនិង យកចិត្តទុកដាក់ចំពោះកូនយ៉ាងណាក៏ដោយក៏មិនសូវបង្ហាញចេញឲ្យកូនដឹងដែរ។ នេះជាទម្លាប់ទៅហើយឪពុកត្រូវគេចាត់ទុកជាតួកាចក្នុងគ្រួសារ បើមិនដូច្នេះទេខ្លាចប្រដៅកូនទៅមិនស្តាប់» ។
ដោយមិនច្រានចោលថាទម្លាប់បែបនេះខុសទាំងស្រុងនោះទេ តែ ណាណា យល់ថាគួរកែតម្រូវបន្តិចព្រោះទំនាក់ទំនងក្នុងគ្រួសារល្អប្រសើរទៅបានដោយការបើកទូលាយចិត្ត និងនិយាយគ្នាត្រង់ៗ ។ កញ្ញាក៏បានផ្តល់យោបល់ដែរថា ទោះស្ថានភាពគ្រួសារនិមួយៗមិនដូចគ្នា តែមានចំនុចរួមខ្លះដែលឪពុកគួរធ្វើប្រសិនបើលោកពិតជាស្រលាញ់កូន ដូចជា៖
កញ្ញាក៏សំណូមពរកូនៗទាំងអស់ឲ្យយល់ពីទឹកចិត្តរបស់ឪពុកដូចគ្នា ដោយការចាប់ផ្តើមផ្លាស់ប្តូរការគិតអវិជ្ជមានចំពោះឪពុក និងបង្កើតភាពស្និតស្នាលជាមួយលោក ដូចជា៖