មក​ស្គាល់ ម៉ាស៊ីន​បោក​ខោអាវ​ទំនើប​ជាង​គេ​លើ​ពិភព​លោក ទើប​មក​ដល់​កម្ពុជា

  • 2017-06-16 00:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជឿថា ប្រិយមិត្តប្រាកដជាធ្លាប់បោកខោអាវដាក់ចូលម៉ាស៊ីនចប់សព្វគ្រប់ហើយ អង្គុយបានមួយស្របក់ទើបដឹងថានៅមានខោអាវនៅសល់មួយ ឬពីរកំផ្លេទៀត ភ្លេចដាក់បោក...គួរឲ្យខឹងខ្លួនឯងម៉ង!

ប៉ុន្តែ ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េ Samsung ទើបនាំចូលម៉ាស៊ីនបោកខោអាវម៉ូដែលថ្មីស៊េរីចុងក្រោយ មកកម្ពុជាកាលពីពេលថ្មីៗនេះ ដែលមានបំពាក់បច្ចេកវិទ្យាថ្មី Add Wash។ បច្ចេកវិទ្យានេះ ទំនើបមែនទែន និងជាបច្ចេកវិទ្យាដំបូងគេបង្អស់លើពិភពលោកដែលអាចឲ្យអ្នកប្រើប្រាស់ម៉ាស៊ីនបោកខោអាវប្រភេទទ្វារចំហៀង បន្ថែមខោអាវទៅក្នុងម៉ាស៊ីន បើទោះពេលម៉ាស៊ីនកំពុងបោកខោអាវក៏ដោយ។

ចង់ដឹងកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោមតិចមើល៍៖

ក្រៅពីបច្ចេកវិទ្យា Add Wash ម៉ូដែលមួយនេះ ក៏មានបំពាក់បច្ចេកវិទ្យា៖

  • ecobubble ការពារសាច់កំណាត់ (ក្រណាត់) មិនខូច
  • Bubble Soak កម្ចាត់ស្នាមប្រឡាក់ដែលជាប់ខ្លាំង
  • Smart Control ភ្ជាប់ជាមួយនឹង Smartphone ដែលអាចពិនិត្យមើល និងកំណត់ដំណើរការបោក បានគ្រប់ពេល គ្រប់កន្លែង៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម