ម្ចាស់​ផ្ទះ U17កម្ពជា​ ចាញ់ ​ភ្ញៀវ U17វៀតណាម យ៉ាង​ធ្ងន់ ៤-០

  • 2017-06-21 13:26:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​យុវជន​ក្រោម​អាយុ១៧ ឆ្នាំ​កម្ពុជា​បាន​ទទួល​រង​បរាជ័យ​​យ៉ាង​អាក្រក់​ក្រោម​ថ្វី​ជើង​ភ្ញៀវ​​យុវជន​ក្រោម​អាយុ១៧​ឆ្នាំ​វៀតណាម​ដោយ​លទ្ធផល​​រហូត​ដល់​ ៤-០ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នៃ​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ក្នុង​ឱកាស​អបអរ​ខួប​គម្រប់​៥០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម។ ៤​គ្រាប់​របស់​វៀតណាម​​ធ្វើ​បាន​សម្រេច​​​២​​គ្រាប់​នៅ​វគ្គ​ទី​១ និង​​២​​គ្រាប់​​ទៀត​នៅ​វគ្គ​ទី​២។ ទម្រង់​លេង​របស់​ក្រុម​យុវជន​កម្ពុជា​​ធ្វើ​មិន​​សូវ​​ល្អ​ឡើយ ប៉ុន្តែ​ព្យាយាម​លេង​​ដោយ​ការ​វាយ​សម្រុក​ពោល​គឺ​មិន​ការពារ​ដើម្បី​វាយ​បក។ ចំណែក​​​ខ្សែ​ប្រយុទ្ធវៀតណាម​ពិត​ជា​មាន​ប្រសិទ្ធភាព ហើយតំបន់​ការពារ​​ក៏​រឹង​មាំ​ខ្លាំង​៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​