គម្រោង​រថយន្ត​ក្រុង​​អនាគត​របស់​ចិន​ ដែល​​ឲ្យ​​ពិភពលោក​ភ្ញាក់ផ្អើល​​​​​ បាន​ត្រឹម​ជា​​សុបិន (វីដេអូ)

  • 2017-06-24 04:24:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​រថយន្ត​ក្រុង​​អនាគត​របស់​ចិន​ដែល​​ឲ្យ​​ពិភពលោក​ភ្ញាក់ផ្អើល​​​​​បាន​ត្រឹម​ជា​​សុបិន

​រថយន្ត​ក្រុង​ហៅ​កាត់​ថា ​TEB ​​ត្រូវ​បាន​ដាក់​សាកល្បង​តេស្ត​បើកបរ​​ក្នុង​ទីក្រុង Qinhuangdao ​ខេត្ត​ Hebei ​​​លើ​ផ្លូវ​រត់​ចម្ងាយ ​៣០០ ​ម៉ែត្រ​ពី​ចន្លោះ​ខែ​សីហា​ ដល់​ តុលា ​ឆ្នាំ​ ២០១៦។​​ តែ​មិន​ដល់​មួយ​ឆ្នាំ​ក្រោយ​ធ្វើ​តេស្ត​ផង​ ​រថយន្ត​ក្រុង​ក្នុង​ក្ដី​ស្រមៃ​នេះ​​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ទៅ​ដោយ​​ធូលី ​​និង​អាច​ត្រូវ​ដឹក​យក​ទៅ​ទុក​នៅ​ចំណត​រថយន្ត​បោះបង់​បន្ត​ទៀត។ ​នេះ​បើ​តាម​​ការ​លើក​ឡើង​របស់​មន្ត្រី​ក្នុង​តំបន់​ដែល​មិន​បង្ហាញ​អត្តសញ្ញាណ។

ដឹង​ច្បាស់​តម្លៃ ​Camry ឆ្នាំ ២០១៨ ​​​និង​កាលបរិច្ឆេទ​ចេញ​លក់

Toyota គ្រោង​នឹង​បញ្ចេញ​លក់​រថយន្ត​ Camry ស៊េរី​ថ្មី​ម៉ូដែល​ឆ្នាំ ២០១៨ ក្នុង​អំឡុង​​ខែ​កញ្ញា​ខាង​មុខ​នេះ​​​នៅ​លើ​​ទីផ្សារ​សហរដ្ឋអាមេរិក​មុន​គេ។ ពេល​នេះ​​ Toyota ​ក៏​បាន​ប្រកាសឲ្យ​ដឹង​​ពី​តម្លៃ​ Camry ស៊េរី​ថ្មី​នេះ​ដែរ​​​​គឺ​ចាប់​ពី​ ២៣ ៤៩៥ ដុល្លារ ដល់ ៣៤ ៩៥០ ដុល្លារ​ សម្រាប់​ប្រភេទ​ប្រើ​ប្រេង​ឥន្ធនៈ។​​ ចំណែក​ប្រភេទ​ម៉ាស៊ីន​ Hybrid មាន​តម្លៃ​ចាប់​ពី​ប្រមាណ​ ២៧ ៨០០ ដុល្លារ ដល់ ៣២ ២៥០ ដុល្លារ ។

BOEING ​បង្ហាញ​មហិច្ឆតា​ផលិត​យន្តហោះ​បើកបរ​ដោយ​ស្វ័យ​ប្រវត្តិ

បច្ចុប្បន្ន ​យន្តហោះ​របស់​ក្រុមហ៊ុន​ផលិត​​យន្តហោះ​​អាមេរិក​​អាច​ហោះ​ឡើង​​ និង​ចុះ​ចត​ដោយ​ខ្លួន​ឯង​ ​មួយ​ភាគ​ធំ​ហើយ ​ប៉ុន្តែ ​BOEING ​ចង់​សម្រេច​សមិទ្ធផល​កាន់​តែ​ធំ​ជាង​នេះ។ ​ក្រុមហ៊ុន​នឹង​ពង្រឹង​លើ​បច្ចេកវិទ្យា​ AI ​ដើម្បី​ឲ្យ​គោលដៅ​អនាគត​នេះ​សម្រេច​បាន។​

វីដេអូទាំងស្រុង៖

អត្ថបទ៖ សរ សុគន្ធី

អត្ថបទថ្មី