ទម្លាប់​យ៉ាប់​ៗ​នេះ​ហើយ ធ្វើ​ឲ្យ​ម៉ាស៊ីន​បោកខោអាវ​ដុន​ដាប​ឆាប់​ទៅ​ស្រុក

  • 2017-06-27 02:15:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ប្រាកដ​ថា​មាន​ម៉ាស៊ីន​បោក​ខោអាវ សុទ្ធ​តែ​ជួយ​សម្រួល​ដល់​ការ​បោក​គក់​បាន​ស្រួល​ដោយ​មិន​ជួប​បញ្ហា​នោះ​ទេ។ ជួន​កាល មិន​បាន​ចាប់​អារម្មណ៍​រឿង​ប្រើ​ហើយ​ចេះ​ថែ ក៏​ប្រើ​ទាល់​តែ​ខូច ​ទើប​យក​ទៅ​ធ្វើ។ ខាង​ក្រោម​នេះ​ជា​ទម្លាប់​អាក្រក់​មួយ​ចំនួន​ ដែល​អ្នក​តែង​ធ្វើ​អំឡុង​ពេល ប្រើ​ម៉ាស៊ីន​បោក​ខោអាវ។

១. មិន​បាន​កំណត់​ដំណើរ​ការ​ឲ្យ​បាន​ត្រឹម​ត្រូវ

ឧទាហរណ៍​ថា​ខោ​អាវ​អ្នក​ច្រើន​ ហើយ​អ្នក​អត់​ចេះ​កំណត់​ពេលវេលា​បោក​ត្រឹម​ត្រូវ​ ម៉ាស៊ីន​ក៏​អាច​មាន​បញ្ហា។ បើ​ប្រើ​ម៉ាស៊ីន​មាន​មុខ​ងារ Smart Checkដូច​ម៉ូដែលWA16J6750SP/ST របស់​ Samsung ដែល​ជា​កម្មវិធី​អាច​ដំឡើង​ក្នុង​ទូរសព្ទ​ដៃ អ្នក​អាច​​ពិនិត្យ​មើល​បញ្ហា​ដែល​កើត​ឡើង​របស់​ម៉ាស៊ីន​បោក​ខោអាវ ហើយ​វា​​ប្រាប់​ពី​ដំណោះ​ស្រាយ​ភ្លាមៗ​ ដូច្នេះ​អ្នក​មិន​ចាំបាច់​ចំណាយ​ពេល​ទាក់​ទង​ទៅ​ភ្នាក់​ងារ​ជួសជុល​ទៀត​ឡើយ។

២. កុំ​ដាក់​ខោអាវ​បោក​ម្ដង​ច្រើន​ពេក

អ្នក​អាច​គិត​ថា ដាក់​បោក​ខោអាវ​ច្រើន​ជួយ​សន្សំ​សំចៃ​ភ្លើង តែ​យល់​ច្រឡំ​ធំ​ហើយ។ កាលណា ខោអាវ​ផ្ទុក​ពេញ​ក្នុង​ម៉ាស៊ីន​ច្រើន ធ្វើ​ឲ្យ​សាប៊ូ​មិន​អាច​ជ្រាប​អស់​សព្វ​ជាមួយ​នឹង​វា​បាន​ទាំង​ស្រុង នឹង​ធ្វើ​ឲ្យ​ខោអាវ​លែង​សូវ​ស្អាត ហើយ​ធុំ​ក្លិន​មិន​ល្អ។ អ្វី​ដែល​ពិសេស​នោះ ម៉ាស៊ីន​នឹង​ចាប់​ផ្ដើម​ដុន​ដាប​ដោយ​សារ​ការ​ប្រើ​ហួស​កំណត់។

៣. លាង​សម្អាត​មិន​បាន​ត្រឹម​ត្រូវ

ម៉ាស៊ីន​បោកខោអាវ​ឥឡូវ​ទំនើប​ណាស់ ដោយសារ​មាន​ប្រព័ន្ធ​លាង​ដោយ​ខ្លួន​ឯង​ស្វ័យ​ប្រវត្តិ ដូច្នេះ​​អ្នក​ប្រើ​ប្រាស់​លែង​សូវ​ពិបាក​ដូច​មុន​ហើយ តែ​អ្នក​ខ្លះ​ អត់​ដឹង បែរ​ជា​ដុស​លាង​ដោយ​ខ្លួន​ឯង ដោយ​ចាក់​ទឹក​ចូល​ជាមួយ​សាប៊ូ យក​ច្រាស​ដុស​លាង​តែ​ម្ដង។

៤. ទុក​ចោល​ហាល​ថ្ងៃ ឬ​ត្រូវ​ទឹក​ញឹក​ញាប់

ទីតាំង​ក៏​សំខាន់​ដែរ គួរ​រក្សា​ម៉ាស៊ីន​ដាក់​នៅ​ក្នុង​ផ្ទះ ព្រោះ​បើ​ដាក់​នៅ​ក្រៅ​ហាល​ក្ដៅ ម៉ាស៊ីន​ងាយ​នឹង​ផុយ​ពុក​ស្រួយ​ជា​ទី​បំផុត ប្រេះ ឬ​បែក​កញ្ចក់​ជា​ដើម។ និយាយ​រឿង​កញ្ចក់​វិញ កញ្ចក់​ម៉ូដែល​ថ្មី WA16J6750SP/ST របស់​ Samsung ធន់​នឹង​ទម្ងន់​ធ្ងន់ ទោះ​បី​ជា​អ្នក​ដាក់​កន្ត្រក​ខោអាវ​ពី​លើ​ក៏​ដោយ។ គម្រប​មាន​លក្ខណៈ​ពិសេស​ដោយ​អាច​ទប់​លំនឹង ទោះ​បី​ជា​អ្នក​ជ្រុល​ប្រើ​កម្លាំង​ខ្លាំង​ក៏​ដោយ​។

៥. កម្រិត​ទឹក​ទាប​ឡើង​អត់​ដល់​

ធ្លាប់​ជួប​អត់? ពេល​កម្រិត​ទឹក​ទាប? ឧទាហរណ៍​ថា​អ្នក​រស់​នៅ​ជាន់​ទី​៣ នៃ​ផ្ទះ​ល្វែង​មួយ ជា​រៀង​រាល់​យប់ អ្នក​បោក​ខោអាវ​ម៉ោង ៧ ជួន​កាល​ទឹក​ឡើង​អត់​ដល់​ ម៉ាស៊ីន​ក៏​មិន​អាច​យោង​ទឹក​បាន​ដែរ។ ចឹង​ពេល​អ្នក​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​នេះ​ដដែលៗ​ វា​នឹង​ធ្វើ​ឲ្យ​ម៉ាស៊ីន​កាន់​តែ​ដុនដាប​ខ្លាំង។

៦. ប្រព័ន្ធ​​ភ្លើង​មិន​គ្រប់

តំបន់​ខ្លះ ភ្លើង​មិន​គ្រប់ ឡើង​ចុះ​ៗ ករណី​ប្រើ​ម៉ាស៊ីន​បោក​គក់​សុខៗ ភ្លើង​​ងាក​ដាច់ៗ​ ជា​ហេតុ​ធ្វើ​ឲ្យ​ម៉ាស៊ីន​ដំណើរ​ការ​មិន​ល្អ​ និង​ឆាប់​ខូច​បាន​ដែរ តែ​កុំ​ព្រួយ​​ម៉ូដែល​ WA16J6750SP/ST របស់​ Samsung ល្អ​បំផុត​អាច​ជួយ​អ្នក​បាន​ បើ​ទោះ​ជា​ភ្លើង​​ដំណើរ​ការ​មិន​ល្អ​ឡើង​ចុះៗ ឬ​ទុសេ​ក៏​ដោយ៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម