ប្រិយមិត្ត អាចលាន់មាត់ បើឃើញផ្កាថ្ម រាប់ម៉ឺនប្រភេទស្អាតបំផុត នៅខេត្តកំពត
- 2017-06-27 05:04:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រិយមិត្ត អាចលាន់មាត់ បើឃើញផ្កាថ្ម រាប់ម៉ឺនប្រភេទស្អាតបំផុត នៅខេត្តកំពត
ចន្លោះមិនឃើញ
មើលមួយភ្លែតស្មានតែនៅបរទេស ប៉ុន្តែទេសភាពដ៏ស្រស់បំព្រងនេះ គឺស្ថិតក្នុងខេត្តកំពត ហើយទីតាំងនោះឈ្មោះថា តំបន់ ថ្មការាំង ដែលមានផ្កាថ្មដុះរាប់លាន បង្កើតឱ្យក្លាយជាទស្សនីយភាពដ៏អស្ចារ្យបំផុត។
បើតាម KDARD LA TENTE បានឱ្យដឹងថា នៅក្នុងរដូវនេះទឹកសមុទ្រនាជពេលព្រឹក ដូច្នេះអ្នកទៅលេងកម្សាន្ត អាចមើលឃើញផ្កាថ្មស្អាតៗជាច្រើនប្រភេទ និងមានច្រើនពណ៌ប្លែកៗពីគ្នាទៀតផង។
តាមប្រភពដដែលបានឱ្យដឹងទៀតថា ជាធម្មតាតំបន់ថ្មការាំងនេះ មានជម្រៅទឹកប្រមាណ ២ម៉ែត្រ។ ហេតុនេះហើយទើបមិនបង្កជាផលលំបាកដល់ដំណើរកម្សាន្តនោះទេ ភ្ញៀវទេសចរអាចធ្វើដំណើរដោយថ្មើរជើង ដើរកាត់ឆ្នេរសមុទ្រក្តាត ដែលមានចម្ងាយ៥០០ម៉ែត្រពីក្តាតឡាតង់។
នៅតាមផ្លូវធ្វើដំណើរប្រិយមិត្ត អាចរើសយកប្រភេទលៀសសមុទ្រ ១ចំនួនមកចម្អិនម្ហូបដោយខ្លួនឯងយ៉ាងឆ្ងាញ់ទៀតផង។ ប្រសិនបើចង់ទៅលេងកម្សាន្តនៅទីនោះ ក្នុងរដូវនេះគឺពិតជាល្អបំផុត ព្រោះអាកាសធាតុអំណោយផល បូកផ្សំជាមួយនឹងសមុទ្រដែលនាជ ងាយស្រួលក្នុងការទស្សនា និងផ្ដិតយកទិដ្ឋភាពដ៏កម្រនេះ។
តំបន់ថ្ម ការាំង មានទីតាំង ស្ថិតនៅភូមិក្តាត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត៕
ទស្សនាផ្កាថ្មស្អាតៗ៖