Terry ប្រាប់មូលហេតុដ៏គួរឲ្យគោរព ក្រោយសម្រេចចិត្តលេងឲ្យ Aston
- 2017-07-04 01:29:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Terry ប្រាប់មូលហេតុដ៏គួរឲ្យគោរព ក្រោយសម្រេចចិត្តលេងឲ្យ Aston
ចន្លោះមិនឃើញ
Aston Villa បានប្រកាសពីព័ត៌មានយ៉ាងគួរឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃម្សិលមិញក្នុងការចុះហត្ថលេខាយកកីឡាករ John Terry។
ខ្សែការពារចាស់វស្សាផុតកុងត្រាជាមួយ Chelsea កាលពីថ្ងៃទី៣០ ខែមិថុនា ហើយបានចុះកិច្ចសន្យា១ឆ្នាំលេងជាមួយ Aston Villa នៃក្របខ័ណ្ឌលំដាប់ទីពីរ។ ការសម្រេចចិត្តទៅលេងនៅទីនោះត្រូវអតីតប្រធានក្រុមតោកំណាចអង់គ្លេស អះអាងថា ដោយសារមិនចង់លេងឲ្យក្លឹបណាដែលប៉ះនឹង Chelsea បើទោះជាមានក្លឹបនៅ Premier League មួយចំនួនហ៊ានឲ្យប្រាក់ឈ្នួលខ្ពស់យ៉ាងណាក៏ដោយ។
កីឡាករវ័យ៣៦ឆ្នាំលេងបាន៧៨ប្រកួតឲ្យអង់គ្លេស និងប្រមាណ៧១៧ប្រកួតឲ្យតោខៀវ Chelsea ហើយឈ្នះ Premier League ៥ដង, Champoins League ១ដង និងពានជាច្រើនទៀត។ Terry ធ្លាប់លេងឲ្យក្លឹបតែ២ប៉ុណ្ណោះក្នុងអាជីពក្នុងនោះគឺចំណាយពេលភាគច្រើនជាមួយ Chelsea និងធ្លាប់ខ្ចីជើងទៅ Nottingham Forest មួយរយៈខ្លី។
និយាយពី Aston Villa វិញបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៣ឯណោះនៅក្របខ័ណ្ឌ Championship រដូវកាលមុន ប៉ុន្តែក្រោមការដឹកនាំរបស់ Steve Bruce លោកប្ដេជ្ញាថានឹងនាំក្រុមនេះឡើងទៅ Premier League វិញរដូវកាលក្រោយ៕