ខ្លាចាស់ Federer ផ្ដួល Cilic ឈ្នះពាន Wimbledon លើកទី៨

  • 2017-07-17 00:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Roger Federer បានក្លាយជាមនុស្សដំបូងដែលអាចលើកពាន Wimbledon ៨ដងក្នុងប្រវត្តិសាស្ត្រកីឡាវាយកូនបាល់ ក្រោយយកឈ្នះគូប្រជែង Marin Cilic មកពីប្រទេសក្រូអាតកាលពីយប់មិញ។

កីឡាករសញ្ជាតិស្វីស បានប្រើពេល ១ម៉ោង និង ៤១នាទី ដើម្បីលើក Grand Slam ទី១៩របស់ខ្លួនដោយធ្វើបានលទ្ធផលល្អបំផុត ៦-៣ ៦-១ ៦-៤ ខណ: Cilic មានបញ្ហាជើងឆ្វេងនៅសិតទីពីរត្រូវលេងទាំងមានការឈឺចាប់។

នេះគឺជាការឈ្នះពាន Wimbledon លើកដំបូងរបស់ អ្នកវាយកូនបាល់វ័យ ៣៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១២ មកហើយការឈ្នះ៨ដងរបស់គេបានវ៉ាដាច់កំណត់ត្រាកីឡាករជើងចាស់២រូបកាលពីអតីតកាលគឺ Pete Sampras និង William Renshaw ដែលធ្លាប់ឈ្នះ៧ដងដូចគ្នា។ យ៉ាងណាក៏ដោយ មើលធៀបជាមួយផ្នែកនារីវិញ Federer នៅចាញ់កីឡាការិនី Martina Navratilova ធ្លាប់ឈ្នះពាននេះ៩ដង៕

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី