ក្រោយរៀបការឥលូវគូស្វាមីថ្មី ៣៥ គូនេះឈ្នះរង្វាន់ធំទៀត
- 2017-07-19 09:42:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយរៀបការឥលូវគូស្វាមីថ្មី ៣៥ គូនេះឈ្នះរង្វាន់ធំទៀត
ចន្លោះមិនឃើញ
ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីចាប់ឆ្នោតជ័យមង្គលលើកទី ៣ រដូវកាលថ្មី នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្ត្រី Anchor Fun Zone ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីចំនួន៣៥គូ កាលពីថ្ងៃទី ១៦ កក្កដា ២០១៧ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។
កម្មវិធីចាប់ឆ្នោតរដូវកាលថ្មីនេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។
រង្វាន់ដែលបានចាប់ឆ្នោតលើកទីបីនេះរួមមាន ឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅ ឆ្នេរឋានសួគ៏ Krabi ចំនួន ១៥ រង្វាន់ រួមជាមួយរង្វាន់ជាច្រើនទៀតដូចជា ទូរទស្សន៍ Smart TV 55“ In ចំនួន ១១រង្វាន់ និង កាម៉េរា Sony Alpha ចំនួន ១០ រង្វាន់។
លោកអ្នកអាចស្វែងរកឈ្មោះរបស់លោកអ្នកនៅលើគេហទំព័រ Facebook៖ Anchor Beer KH។
ចំពោះគូស្វាមីដែលមានភ័ព្វសំណាងឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយ ផ្ទាល់។ ដើម្បីបើករង្វាន់ សូមភ្ជាប់មកជាមួយ ៖ សំបុត្រអាពាហ៍ពិពាហ៍, អត្តសញ្ញាណប័ណ្ណ, សន្លឹកឆ្នោតឈ្នះរង្វាន់, វិក្កយបត្រទិញផលិតផលលិខិត,អញ្ជើញអាពាហ៍ពិពាហ៍, និងរូបថតអាពាហ៍ពិពាហ៍ចំនួន ១សន្លឹក។
ដំណឹងកាន់តែរំជើបរំជួលនោះ ស្រាបៀរ អាន់ឆ័រ បានជ្រើសរើសលោក លី ម៉ិញ ហូ ដែលជាកំពូលតារាអន្តរជាតិកូរ៉េដ៏ល្បីល្បាញ ធ្វើជាទូតសុឆន្ទ:របស់ស្រាបៀរ អាន់ឆ័រ និងមានវត្តមាននៅក្នុងស្ពតពាណិជ្ជកម្មថ្មីរបស់ស្រាបៀរ អាន់ឆ័រ ។
ស្រាបៀរ អាន់ឆ័រ ជាស្រាបៀរដែលពេញនិយមបំផុតសម្រាប់យុវវ័យសម័យថ្មី គុណភាពខ្ពស់ស្តង់ដារអន្តរជាតិដែលឈ្នះពានរង្វាន់ផ្នែកគុណភាពជាបន្តបន្ទាប់សរុបជាជាង ៣០ មេដាយ រសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយស្រស់ថ្លា ស័ក្តិសមបំផុតសម្រាប់គ្រប់ទីកន្លែង គ្រប់កម្មវិធី។
រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ! សូមឲ្យពិសាដោយការទទួលខុសត្រូវ៕