Djokovic នឹងអវត្តមានពីតេន្នីសពេញមួយឆ្នាំដោយសារ…
- 2017-07-26 14:48:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Djokovic នឹងអវត្តមានពីតេន្នីសពេញមួយឆ្នាំដោយសារ…
ចន្លោះមិនឃើញ
Novak Djokovic នឹងមិនអាចចូលរួមប្រកួតវាយកូនបាល់បានទៀតទេនៅក្នុងឆ្នាំ២០១៧នេះដោយសារតែរបួសកែងដៃ។
ម្ចាស់កម្មវិធី Grand Slam ត្រូវរបួសរើឡើងនៅការប្រកួត Wimbledon វគ្គ៨ក្រុមចុងក្រោយដែលរូបគេចាញ់ Tomas Berdych ហើយធ្លាក់ចេញពីកម្មវិធី។ យ៉ាងណាក៏ដោយ Djokovic វ័យ៣០បានអះអាងថាខ្លួនមានរបួសកែងដៃជាងមួយឆ្នាំកន្លះមកហើយ តែសុខចិត្តប្រកួតទាំងមិនទាន់ជាសះស្បើយ។
កាលពីខែមករា អតីតកីឡាករលេខមួយពិភពលោក បានប្រកួតចាញ់ Denis Istomin កាន់លេខ ១១៧ពិភពលោកនៅពាន Australian Open យ៉ាងគួរឲ្យភ្ញាក់ផ្អើល និងបន្តចាញ់ក្រោមថ្វីដៃ Dominic Thiem នៅ French Open ធ្វើឲ្យរូបគេខ្ទាតដល់ចំណាត់ថ្នាក់លេខ៤ពិភពលោកនាពេលបច្ចុប្បន្ន៕