Jimmy Kiss គ្រោង​ចេញ​ចម្រៀង​ថ្មី​២​បទ គ្រាន់​តែ​ឮ​ចំណង​ជើង​ក៏ស្រស់​ស្រាយ​ដែរ

  • 2017-08-03 23:48:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង ​Original song លោក Jimmy Kiss បាន​បង្ហើប​ឲ្យ​ដឹង​ថា ឆាប់ៗ​ខាង​​មុន​នេះ​លោក​គ្រោង​ផលិត​បទ​ចម្រៀង​ចំនួន​២បទ ដែល​ទាក់​ទង​នឹង​ការ​ដើរ​លេង​ជា​មួយ​សម្រស់​ធម្មជាតិ ។

បទ​ចម្រៀង​ទាំង២បទ​នោះ មាន​១បទ​ទាក់​ទង​នឹង​សម្រស់​ភ្នំ​ឱរ៉ាល់ និង​១បទ​ទៀត​​​ស្រដៀង​ទៅ​ហ្នឹង​បទ"អាស់ ការ៉េទិព្វ" ដែល​​អាច​និយាយ​ថា ជា​បទ "អាសង់ការ៉េទិព្វ​" វគ្គ២។ ចំពោះ​ចំណង​ជើង​ពិត​ប្រាកដ​​នៃ​បទ​ចម្រៀង​ទាំង​២បទ​នេះ នៅ​មិន​ទាន់​កំណត់​ច្បាស់​ទេ ព្រោះ​​បច្ចុប្បន្ន​កំពុងតែ​សរសេរ​នៅ​ឡើយ​។

"ខ្ញុំ​បាន​សរសេរ​ខ្លះ​ហើយ មិន​ទាន់​កំណត់​ចំណង​ជើង​ច្បាស់​លាស់​ឡើយ លុះត្រាតែ​យើង​ចេញ​ទៅ​ថត​តែ​ម្ដង ហើយ​បទ​ទាក់​​ទង​ភ្នំឱរ៉ាល់ ខ្ញុំ​ចេញ​មុន​​គេ អាច​១ខែ ​២ខែ​កន្លះ​នេះ​ហ្នឹង!” Jimmy Kiss លើក​ឡើង។

ម្ចាស់​បទ "Baby I'm Sorry”​ រូប​នេះ​បាន​​បន្ត​ឲ្យ​ដឹង​ទៀត​ថា បទ​ទាក់​​ទង​ភ្នំឱរ៉ាល់ ជា​មេឡូឌី​ថ្មី ​ចង្វាក់​បែប​សប្បាយៗ រៀបរាប់​ពី​សម្រស់​​ធម្មជាតិ​​ព្រៃ​ភ្នំ ភ្ជាប់​ទៅ​នឹង​ដំណើរ​​កម្សាន្ត ដែល​មនុស្ស​ទូទៅ​ពេល​ទៅ​ដើរ​លេងនៅតំបន់ព្រៃភ្នំ​​ធម្មជាតិ​ អាច​យក​​មក​ច្រៀង​លេង​បាន។

ចំពោះ​បទ "អាសង់ការ៉េទិព្វ​" វគ្គ២ លោក​បាន​ប្រាប់​ថា នៅ​តែ​រក្សា​ការ​ដើរ​លេង​ជា​មួយ​​ម៉ូតូ​អាសង់​ការ៉េ​ដដែល ប៉ុន្តែ​​អត្ថន័យ​​អាច​ផ្សេង ហើយ​សាច់​ភ្លេច​ក៏​អាច​កែប្រែ​​ខុស​បទ​ដើម និង​មាន​ការ​រ៉េប​ច្រើន​ជាង​បទ​ចាស់។ ពេលវេលា​ច្បាស់​លាស់​នៃ​ការ​ចេញ​បទ "អាសង់ការ៉េទិព្វ​" វគ្គ២​នោះ មិន​ទាន់​កំណត់​បាន​នៅ​ឡើយ រង់​ចាំ​ធ្វើ​បទ​ទាក់ទង​សម្រស់​ភ្នំឱរ៉ាល់​​រួច​រាល់​សិន។

តាម​ការ​លើកឡើង​របស់ Jimmy Kiss​ កន្លង​មក​លោក​​ធ្លាប់​និពន្ធ​បទ​ចម្រៀង​ទាក់ទង​នឹង​សម្រស់ ​​ធម្មជាតិ​បែប​នេះ​ចំនួន​ ៣បទ ​មក​ហើយ ​មាន​បទ "អាល័យធម្មជាតិ” បទ"ទំនួញធម្មជាតិ​មុនពេល​ព្រាត់​គ្នា"​ និង​បទ"មុន​ពេល​ព្រាត់​គ្នា"។ តារា​ចម្រៀង​រូប​នេះ​មិន​បាន​សម្ដែង​សុទិដ្ឋិនិយម​ថា បទ​ចម្រៀង​ទាំង​២បទ​ដែល​គ្រោង​បញ្ចេញ​នេះ​នឹង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ណា​ឡើយ ដោយ​ទុក​ឲ្យ​ទស្សនិកជន​ជា​អ្នក​ផ្ដល់​ពិន្ទុ​វិញ​ចុះ៕

អត្ថបទៈ ស៊ុនហួត

អត្ថបទថ្មី