ស្ដេច​ល្បឿន Bolt ទទួល​លទ្ធផល​ជូរចត់​មុន​ចូល​និវត្តន៍​

  • 2017-08-06 02:18:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Usain Bolt បាន​ចូល​និវត្តន៍​ពី​កីឡា​រត់​ប្រណាំង​ទាំង​អនុស្សាវរីយ៍​ជូរចត់​បន្ទាប់​ពី​ប្រកួត​ចាញ់​នៅ​ការ​រត់​ចម្ងាយ​១០០​ម៉ែត្រ​ជើង​ឯក​ពិភពលោក​។

អត្តពលិក​ជនជាតិ​ចាម៉ៃកា​ បាន​ត្រឹម​មេដាយ​សំរឹទ្ធ​នៅ​ការ​រត់​ចុងក្រោយ​របស់​ខ្លួន​ស្រប​ពេល​មេដាយ​មាស​បាន​ទៅ​លើ​ Justin Gatlin និង​ប្រាក់​បាន​លើ Christian Coleman មក​ពី​អាមេរិក​។ Gatlin វ័យ​៣៥​ឆ្នាំ​ដែល​ធ្លាប់​ត្រូវ​ពិន័យ​២​ដង​ពាក់​ព័ន្ធ​នឹង​សារធាតុ​ញៀន​ បាន​ប្រើ​ពេល​៩,៩២​វិនាទី​ដើម្បី​ទៅ​ដល់​ទី​មុន​គេ៕ ​

ការរត់ចម្ងាយ១០០ម៉ែត្រផ្នែកបុរស
លេខ១ Justin Gatlin
លេខ២ Christian Coleman
លេខ៣ Usain Bolt

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ វីរ័ត្ន