ក្រោយបោះឆ្នោតនៅកេនយ៉ា ស្លាប់មនុស្ស ២៤នាក់
- 2017-08-14 02:15:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយបោះឆ្នោតនៅកេនយ៉ា ស្លាប់មនុស្ស ២៤នាក់
ចន្លោះមិនឃើញ
អំពើហិង្សានៅប្រទេសកេនយ៉ា បានផ្ទុះឡើង បន្ទាប់ពីបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសប្ដាហ៍នេះ ដោយបណ្ដាលឲ្យមនុស្សយ៉ាងតិច ២៤នាក់ បាត់បង់ជីវិតនៅទូទាំងប្រទេស។ នេះបើតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សមួយអះអាង។
ជនរងគ្រោះបាត់បង់ជីវិតទាំងនោះក៏មានក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ដែរ ហើយសាច់ញាតិប្រាប់ថា ក្មេងស្រីនេះត្រូវគេបាញ់ស្លាប់។
លោក Kenyatta អាយុ ៥៥ឆ្នាំជាប្រធានាធិបតីកំពុងកាន់អំណាច ត្រូវបានគេប្រកាសថា ជាអ្នកឈ្នះការបោះឆ្នោតកាលពីថ្ងៃសុក្រកន្លងទៅ ដោយបានយកឈ្នះមេដឹកនាំបក្សប្រឆាំង Raila Odinga ក្នុងអាណត្តិទីពីរជាប់គ្នា។
លោកបានឈ្នះសំឡេង ៥៤% ខណៈបក្សប្រឆាំងដ៏ធំទទួលបានសំឡេង ៤៥%។ អំពើហិង្សាផ្ទុះឡើងបន្ទាប់ពីប្រកាសជ័យជំនះ។ អ្នកតវ៉ាភាគច្រើនភាគច្រើន គឺជាអ្នកគាំទ្របក្សប្រឆាំងដែលបានច្រានចោលលទ្ធផលឆ្នោតដោយហៅការបោះឆ្នោតថា មានភាពបន្លំបោកប្រាស់ ប៉ុន្តែមន្ត្រីរៀបចំការបោះឆ្នោតអះអាងថា មានសេរីភាព និងជាលទ្ធផលជឿទុកចិត្តបាន។
ការតវ៉ាកើតឡើងនៅបរិវេណ Kisumu កន្លែងមេដឹកនាំបក្សប្រឆាំង Odinga ស្ថិតនៅ។ មនុស្សម្នាក់ត្រូវបានសម្លាប់នៅយប់ថ្ងៃផ្ទុះហិង្សាតែម្ដង។ បន្ទាប់មក អំពើហិង្សាផ្ទុះឡើងនៅតំបន់ពលរដ្ឋក្រីក្រនៃទីក្រុង Nairobi ដោយអាជ្ញាធរបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងនៅថ្ងៃបន្តបន្ទាប់៕