ដឹងអត្ថប្រយោជន៍នៃ Probiotics ទាំងនេះ លែងបារម្ភរឿងរាករូសទៀតហើយ
- 2017-08-19 01:23:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត្ថប្រយោជន៍នៃ Probiotics ទាំងនេះ លែងបារម្ភរឿងរាករូសទៀតហើយ
ចន្លោះមិនឃើញ
ទទួលទានចំណីអាហារខ្វះអនាម័យ ច្បាស់ជាកើតមានបញ្ហារាករូសដោយជៀសមិនផុត ហើយបើសិនជាមានបញ្ហារាករូសនោះ វានឹងពិបាកដោយរំខានដល់សកម្មភាពការងារ ឬការរៀនសូត្រជាដើម។
ប្រសិនអ្នកមិនបានប្រយ័ត្ន បណ្ដាលឲ្យមានជំងឺរាករូសហើយនោះ សូមកុំបារម្ភ ថ្ងៃនេះ Sabay នឹងបង្ហាញពីប្រភេទថ្នាំ និងវិធីមួយចំនួនដែលជួយព្យាបាលជំងឺនេះបាន។
តើអ្នកដឹងទេថា Probiotics គឺជាអ្វី ហើយវាមានប្រយោជន៍យ៉ាងណាខ្លះ?
Probiotics គឺជាពពួកបាក់តេរីដែលរស់រានមានជីវិត និងជាលិកាដែលល្អសម្រាប់សុខភាពជាពិសេសប្រព័ន្ធរំលាយអាហាររបស់អ្នក។ ជាទូទៅបាក់តេរី គឺជាមេរោគដែលបណ្ដាលឱ្យមានជំងឺ ប៉ុន្តែរាងកាយរបស់អ្នកមានទាំងបាក់តេរីល្អ និងអាក្រក់។ Probiotics ត្រូវបានគេហៅថាបាក់តេរី "ល្អ" ឬ "មានប្រយោជន៍" ពីព្រោះវាជួយរក្សាឲ្យពោះវៀនមានសុខភាពល្អ។
Probiotics ត្រូវបានគេរកឃើញនៅក្នុងរាងកាយរបស់អ្នក ហើយពួកវាក៏មាននៅក្នុងអាហារ និងថ្នាំគ្រាប់ផងដែរ។ ក្រុមអ្នកស្រាវជ្រាវនៅតែព្យាយាមរកវិធីណាដែលល្អបំផុតសម្រាប់ដោះស្រាយបញ្ហាសុខភាពមួយចំនួន ជាពិសេសការរាករូសនេះតែម្តង។ លក្ខខណ្ឌទូទៅមួយចំនួនដែល Probiotics បានជួយដល់យើងគឺ៖
Probiotics ផ្ដល់ទាំងការពារ និងព្យាបាល ជាពិសេស Probiotic មួយប្រភេទដែលមានប្រសិទ្ធភាពល្អបំផុតគឺ Saccharomyces boulardii CNCM I-745។ Probiotic ប្រភេទនេះមានអត្ថប្រយោជន៍ខ្លាំង ជាពិសេសការពារបញ្ហារាករូស និងជួយដល់រាងកាយអ្នកយ៉ាងច្រើនដូចជា៖
គួរបញ្ជាក់ថាមុនពេលប្រើប្រាស់អ្នកគួរធ្វើការពិភាក្សាជាមួយអ្នកផ្ដល់សេវាថែទាំសុខភាព ព្រោះករណីខ្លះអ្នកមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នោះទេ។
អ្វីដែលសំខាន់នៅពេលអ្នករាក រាងកាយអ្នកនឹងខ្សោះជាតិទឹក ដូច្នេះអ្នកគួរបង្គ្រប់ជាតិទឹកជាមួយនឹងទឹកអូរ៉ាលីត (SRO)។ គួរបញ្ជាក់ថា Saccharomyces boulardii CNCM I-745 មិនអាចជំនួសទឹកអូរ៉ាលីតក្នុងការបង្គ្រប់ជាតិទឹកបានទេ៕