មកស្គាល់ ក្រុមកុលសម្ព័ន្ធដ៏អាថ៌កំបាំង ដែលធ្លាប់គិតថា មានតែពួកគេនៅលើលោក
- 2017-08-21 06:22:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ ក្រុមកុលសម្ព័ន្ធដ៏អាថ៌កំបាំង ដែលធ្លាប់គិតថា មានតែពួកគេនៅលើលោក
ចន្លោះមិនឃើញ
ក្រុមកុលសម្ព័ន្ធដ៏អាថ៌កំបាំងមួយ មានឈ្មោះថា Korowai ដែលរស់នៅភាគខាងលិច នៃខេត្ត Papua ប្រទេសឥណ្ឌូនេស៊ី ធ្លាប់បានគិតថា នៅលើពិភពលោកនេះ មានតែពួកគេប៉ុណ្ណោះ រហូតដល់ឆ្នាំ១៩៧០។
ក្រុមកុលសម្ព័ន្ធនេះ រស់នៅក្នុងផ្ទះឈើ លើដើមឈើខ្ពស់ៗ ដាច់ដោយឡែកពីគ្នានៅក្នុងព្រៃជ្រៅ ដែលរចនាឡើងដើម្បីជៀសវាងពីការវាយប្រហារ របស់ក្រុមកុលសម្ព័ន្ធដទៃ ដែលមានចេតនាចាប់មនុស្សយកទៅធ្វើជាទាសករ ឬ ស៊ីជាអាហារជាដើម។
កុលសម្ព័ន្ធ Korowai មានសមាជិកប្រហែល ៣ ០០០ នាក់។ ពួកគេប្រកាន់ខ្ជាប់នូវប្រពៃណីចាស់ៗ , ចែករំលែកជំនឿ និងនិយាយរឿងនិទាន រហូតមកដល់សព្វថ្ងៃនេះ ហើយជឿជាក់ថា ជីដូនជីតាដែលចែកឋានទៅ អាចត្រលប់មកវិញគ្រប់ពេលវេលា។
ទិដ្ឋភាពនៃក្រុមកុលសម្ព័ន្ធ Korowai ត្រូវបានថតដោយ អ្នកថតរូបម្នាក់មានឈ្មោះថា Eric Baccega ដែលលោកបានទៅទីនោះ៕