Nadal ឡើងមកលេខមួយពិភពលោកវិញ ក្រោយខកខាន៣ឆ្នាំ
- 2017-08-22 02:46:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nadal ឡើងមកលេខមួយពិភពលោកវិញ ក្រោយខកខាន៣ឆ្នាំ
ចន្លោះមិនឃើញ
Rafael Nadal បានហក់ទៅកាន់តំណែងលេខមួយពិភពលោកវិញ របស់ ATP Ranking វិញកាលពីថ្ងៃច័ន្ទបន្ទាប់ពីខកខានអស់រយៈពេលជាច្រើនឆ្នាំ។
អ្នកវាយកូនបាល់ ឬតេន្នីសវ័យ៣១ឆ្នាំបានទម្លាក់អតីតកីឡាករលេខមួយមកពីចក្រភពអង់គ្លេស Andy Murray ទៅកាន់លេខពីរ ហើយកាន់កាប់តំណែងកំពូលតារាងជាលើកដំបូងបន្ទាប់ពីខកខានតាំងពីខែកក្កដាឆ្នាំ២០១៤មក។
ដោយឡែកសម្រាប់ដំណែងលេខបីគឺបានទៅលើ Roger Federer មកពីស្វីស, លេខបួនបានទៅ Stan Wawrinka មកពីស្វីសដូចគ្នា ហើយអតីតលេខមួយពិភពលោក Novak Djokovic បានខ្ទាតរហូតដល់លេខប្រាំ៕