​ក្មេង​លេង​វីដេអូ​ហ្គេម​ច្រើនពេក អាច​មាន​បញ្ហា​ដែរ​ទេ​?

  • 2017-09-03 07:19:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​ចម្លើយ​គឺមាន​។ ការ​ដែល​លេង​វីដេអូ​ហ្គេម​ច្រើនពេក​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​ក្មេង​តូចៗ​យ៉ាង​ច្រើន​របៀប​ដូចជា​៖

  • ​ក្មេង​ដែល​ចំណាយ​ពេល​ច្រើន​នៅមុខ​កុំព្យូទ័រ​មានន័យ​ថា ពួកគេ​កំពុងតែ​ខកខាន​លើ​សកម្មភាព​ផ្សេងៗ​ដែល​តម្រូវឲ្យ​ប្រើប្រាស់​រាងកា​យ​ចូលរួម​ក្នុងសង្គម ភាព​វ័យឆ្លាត និង​ការលូតលាស់​ខាង​អារម្មណ៍​ស្មារតី​។ ការចំណាយ​ពេល​ដែល​នៅ​មុខ​កុំព្យូទ័រ​អាច​នឹង​ធ្វើឲ្យ​គេ​ខកខាន​ការ​លេង​ជាមួយ​មិត្តភក្តិ អាន​អក្សរ ឬ​ធ្វើ​ការងារ​អ្វី​មួយ​ជាមួយ​ឪពុកម្តាយ និង​សកម្មភាព​ផ្សេងៗ​ទៀត​បាន​។

  • ក្មេង​ច្រើនតែ​លេង​វីដេអូ​ហ្គេម​តែម្នាក់ឯង និង​ចំណាយពេល​នៅ​តែ​ម្នាក់​កាន់តែ​ច្រើន​ដើម្បី​ចេញ​ឆ្ងាយ​ពី​សង្គម​ទៅវិញ​។

  • ក្មេង​ដែល​មើល​ទូរទស្សន៍​ច្រើនជាង ១០​ម៉ោង​ក្នុង​មួយ​សប្តាហ៍​គឺ​មិន​អាច​បំពេញ​ការងា​របា​ន​ល្អ​ក្នុង​សាលារៀន​ដូច​ក្មេង​ដែល​មើល​តិច​ជាង​នេះ​ទេ​។ នៅ​ពេល​កំណត់​ពេលវេលា យក​ល្អ​គួរតែ​ពិចារណា​ទៅលើ​ចំនួន​ពេលវេលា​សរុប​ដែល​កូន​អា​ចំណាយ​ពេល​នៅ​ជាមួយ​ឧបករណ៍​អេឡិចត្រូនិ​ច​គ្រប់​ប្រភេ​ទផងដូចជា ទូរទស្សន៍ កុំព្យូទ័រ ឬ​មើល​កុន​ជាដើម​។

  • ​ទម្លាប់​អាក្រក​អាច​នឹង​ជ្រួល​ជ្រាប​ក្នុង​ខ្លួនគេ ហើយ​ក៏​ពិបាក​នឹង​កែប្រែ​ទម្លាប់​នេះ​នៅពេល​គេ​ធំ​ឡើង​ដែរ​។ (​ជាពិសេស​ក្មេងប្រុស​ដែល​ចំណាយ​ពេល ៩,៥​ម៉ោង​កន្លះ​ជា​រៀង​រាល់​សប្តាហ៍​ទៅលើ​ការលេង​ហ្គេម និង​កុំព្យូទ័រ​ហ្គេម ឬ​ឧបករណ៍​អេឡិចត្រូនិច​ផ្សេងៗ​ទៀត​)​។​

  • ​បើសិន​ជា​កូន​លេង​ហ្គេម​ដែល​មាន​លក្ខណៈ​ជា​ហឹង្សា​ជា​ទៀងទាត់ គេ​អាច​នឹង​ប្រឈម​ខ្ពស់​នឹង​អាកប្បកិរិយា​ឆេវឆាវ​កាន់តែ​ខ្លាំង​ផង​ដែរ​។

​យក​ល្អ​គួរតែ​ចាំ​ថា វីដេអូ និង​កុំព្យូទ័រ​ហ្គេម​មិនមែន​សុទ្ធ​តែ​មិន​ល្អ​ទាំងអស់​ណោះ​ទេ​។ ហ្គេម​ដែល​មាន​តម្លៃ និង​គុណភាព​ត្រឹមត្រូវ​នឹង​ផ្តល់​ឲ្យ​កូន​អ្នក​មាន​ឱកាស​អនុវត្ត​វិធី​ដោះស្រាយ​បញ្ហា និង​ជំនាញ​តក្ក​វិទ្យា​យ៉ាង​ល្អ​។ វា​នឹង​ជួយ​បង្កើន​ជំនាញ​នៃ​ការ​ធ្វើ​ចលនា និង​ការសម្របសម្រួល ព្រមទាំង​បង្កើន​ការចាប់អារម្មណ៍​លើ​វិស័យ​ព័ត៌មានវិទ្យា​ថែមទៀត​ផង​។

​ហើយ​បើសិនជា​អ្នក​កំពុងតែ​លេង​ហ្គេម​ជាមួយ​កូន គេ​អាច​ផ្តល់​នូវ​ពេលវេលា​ម្តងម្កាល​នៅ​ជាមួយ​អ្នក​បាន​ហើយ​។ អ្វី​ដែល​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើ​បា​គឺ​កាត់​បន្ថយ​ពេលវេលា​លេង​ហ្គេម​របស់គេ ខណៈពេល​ដែល​គេ​នៅ​ក្មេង​នៅឡើយ​។ លើសពីនេះ​ទៀត ចូរ​ជ្រើសរើស​ហ្គេម​ដែល​ល្អៗ​ប្រកប​ដោយ​ភាព​ឆ្លាត​វ៉ៃ ដើម្បី​បង្កើន​សមត្ថភាព​ល្អៗ​ដល់​កូន និង​កុំឲ្យ​មាន​អ្វី​មិន​ល្អ​កើត​ឡើង​ពេល​គេ​លេង​ហ្គេម​នេះ​៕

ប្រភព៖ health

អត្ថបទថ្មី