ចូល​ជម្រើស​ជាតិ​វិញ​មិន​បាន​ប៉ុន្មាន​ David Villa ត្រូវ​ដក​ខ្លួន​​

  • 2017-09-04 08:07:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David Villa បាន​ត្រឡប់​ពី​ចូល​និវត្តន៍​លេង​ឲ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​វិញ​បន្ទាប់​ពី​គ្រូ​បង្វឹក លោក Julen Lopetegui ​កោះ​ហៅ​ដើម្បី​​ប្រកួត​ជម្រុះ​ World Cup។

David Villa

អតីត​ខ្សែ​ប្រយុទ្ធ​ Valencia និង​ Barcalona ​បាន​ប្រកាស​ចូល​និវត្តន៍​ ក្រោយ​ចប់​ព្រឹត្តិការណ៍​ World Cup ឆ្នាំ​២០១៤​ តែ​​បាន​វិល​ចូល​ទីលាន​​លេង​ឲ្យ​អេស្ប៉ាញ​វិញ​ក្នុង​ការ​ប្រកួត​ទល់​នឹង​អ៊ីតាលី​ដែល​ក្រុម​រហស្សនាម​ថា​គោ​ជល់​បាន​យក​ឈ្នះ​ ៣ ទល់​នឹង​០។

យ៉ាង​ណា​ក៏​ដោយ​ Villa នឹង​អវត្តមាន​ប្រកួត​បន្ទាប់​ប៉ះ​ ​លិចធិនស្តែន​ នៅ​យប់​ថ្ងៃ​អង្គារ​ដោយ​សារ​របួស​ហើយ​ត្រូវ​បង្ខំ​ចិត្ត​ដក​ខ្លួន​ពី​ជុំរុំ​ហ្វឹកហាត់​ត្រឡប់​ទៅ​អាមេរិក​វិញ​ដើម្បី​សម្រាក​ព្យាបាល៕

ប្រភព៖ Marca   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម