ព្យុះកំបុតត្បូង Irma ឆក់យកជីវិត១៤នាក់នៅការ៉ាបៀន រួចបន្ត​ដំណើរទៅកាន់ ៣ប្រទេសទៀត

  • 2017-09-08 02:41:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្យុះ​កំបុតត្បូង Irma ​បាន​វាយ​ប្រហារ​កោះ​​ Turks and Caisos ​នៅ​តំបន់​ការ៉ាបៀន ជា​ដែន​ដី​របស់​អង់គ្លេស និង​បន្ត​ដំណើរ​ជាមួយ​កម្លាំង​​ខ្លាំង​ទៅ​កាន់​ប្រទេស ៤​ផ្សេង​ទៀត។

​នៅ​តំបន់​ទំនាប​​របស់​កោះ Turks and Caicos ​ត្រូវ​គេ​ជឿ​ថា​​​បាន​ប្រឈម​​នឹង​គ្រោះ​ខ្យល់​ព្យុះ​ដ៏​​អាក្រក់​ដែល​ធ្វើ​ឲ្យ​កម្ពស់​​ទឹក​រលក​កើន ៦​ម៉ែត្រ ​ខ្ពស់​​ជាង​ធម្មតា។ Irma គឺ​ជា​ព្យុះ​កំបុត​ត្បូង​ប្រភេទ ៥ និង​ជា​កម្រិត​ខ្ពស់​បំផុត ជាមួយ​ល្បឿន​​ធ្វើ​ដំណើរ​ ២៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

យ៉ាង​ហោច​ណាស់​មនុស្ស ១៤​នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត​រួច​ហើយ​ក្នុង​តំបន់​នេះ ហើយ​ចំនួន​អ្នក​ស្លាប់​អាច​កើន​ឡើង​ទៀត។ ​មាន​ការ​ព្រួយ​បារម្ភ​​ថា ​ជំងឺ​​អាច​​រាតត្បាត​យ៉ាង​រហ័ស​នៅ​ក្នុង​តំបន់ ​ហើយ​សេវា​​ទឹក​ស្អា និង​អនាម័យ​អាច​ត្រូវ​បាន​កាត់​ផ្ដាច់។

Irma បាន​ឆ្លង​កាត់​​​កោះ Turks and Caicos ប្រទេស​ព័រតូរីកូ និង​សាធារណ​រដ្ឋ​ដូមីនីកា ហើយ​ឥឡូវ​កំពុង​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ហៃទី។ ​បន្ទាប់​មក​គេ​ព្យាករណ៍​ថា​ នឹង​​ទៅ​ដល់​ប្រទេស​គុយបា មុន​ពេល​​​ទៅ​ដល់​រដ្ឋ​ផ្លរីដា ​សហរដ្ឋអាមេរិក។ តាម​ប្រភព​កាកបាទ​ក្រហម​អះអាង​ថា ​មនុស្ស​ប្រមាណ ១,២​លាន​បាន​ប៉ះពាល់​ដោយ​កម្លាំង​ព្យុះ Irma និង​អាច​កើន​ឡើង​ភ្លាម​ៗ​ដល់ ២៦​លាន​នាក់៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ឡេង ភារុណ