Stegen អាចបំបែកកំណត់ត្រា Cleen Sheet របស់ Bravo បានទេ?
- 2017-09-11 23:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Stegen អាចបំបែកកំណត់ត្រា Cleen Sheet របស់ Bravo បានទេ?
ចន្លោះមិនឃើញ
FC Barcelona បានចាប់ផ្ដើមរដូវកាលថ្មីយ៉ាងល្អបំផុតដោយឈ្នះ៣ប្រកួតដំបូង, ស៊ុតចូលទី៩គ្រាប់ និងមិនទាន់របូតបាល់សូម្បីតែមួយគ្រាប់។
នេះមិនមែនជាលើកដំបូងទេដែលក្រុមមកពីកាតាឡាន់ធ្វើបានកំណត់ត្រាល្អបែបនេះ ពោលគឺកាលពីរដូវកាល ២០១៤-១៥ Barcelona ដែលមាន Bravo ជាអ្នកចាំទីបានរក្សាមិនឲ្យគេស៊ុតបញ្ចូលទី (Cleen-sheet) តាំងពីដើមរដូវកាលរហូតដល់សប្ដាហ៍ទី៩។
អ្នកបំបែកកំណត់ត្រា ៧៧៥នាទីមិនឲ្យមានគ្រាប់បាល់បញ្ចូលទីរបស់ Bravo គឺ Cristiano Ronaldo ដែលរូបគេបានស៊ុតប៉េណាល់ទីមួយគ្រាប់ទម្លាយសំណាញ់ទី Barcelona ក្នុងការប្រកួត Bernabeu។ ដោយឡែកអ្នកចាំទីដៃទីមួយបច្ចុប្បន្ន Ter Stegen ដែលមាន Clean-Sheet ៣នៅក្នុងដៃត្រូវការបិទមិនឲ្យក្រុម Getafe, Eibar, Girona, Las Palmas, Atletico និង Malaga ស៊ុតបញ្ចូលទីដើម្បីតាមទាន់កំណត់ត្រារបស់ Bravo។
អ្នកចាំទីដែលរក្សា Clean-Sheet បានយូរជាងគេក្នុងប្រវត្តិសាស្ត្រ La Liga គឺ Abel Resino លេងឲ្យ Atlético Madrid កាលពីរដូវកាល ១៩៩០-៩១ ដែល Clean-Sheet បាន ១២៧៥នាទី៕