Suzuki សម្រុក​ចេញ​ Let's និង Smash 2018 ក្នុង​ពេល​តែ​មួយ​

  • 2017-09-13 03:25:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ទាន់​មួយ​ខែ​ស្រួល​បួល​ផង Suzuki បាន​ចេញ​ម៉ូតូ​ស៊េរី​ថ្មី ៣ ម៉ូដែល​ទៅ​ហើយ​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ ២០១៧នេះ​។ បន្ទាប់​ពី​ចេញ Nex 2018 កាល​ពីរ​អាទិត្យ​មុន​ Suzuki បាន​ចេញ​ម៉ូដែល​ថ្មី​ពីរ​ទៀត​គឺ Suzuki Let's និង Suzuki Smash 2018 កាល​ពី​ម្សិលមិញ។

ទាំង Suzuki Let's និង Smash ជា​ស៊េរី​ម៉ូតូ​ធុន​មធ្យម​ដែល​លក់​តម្លៃ​ក្រោម ២ ០០០ ដុល្លារ។ Let's ត្រូវ​បាន​ដាក់​លក់​​តម្លៃ​ប្រហែល ១ ៨០០ ដុល្លារ និង Smash តម្លៃ​ប្រហែល ១ ៤០០ដុល្លារ។

Suzuki Let's ដែល​បាន​ចេញ​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៣ សម្រាប់​ស៊េរី​ថ្មី​មាន​ការ​អាប់ដេត​មួយ​ចំនួន​ដូចជា៖​

  • តែម​រចនា​បែប​ថ្មី​​
  • ចង្កៀង​មុខ​បន្ថែម​ផ្ទៃ​ខៀវ
  • កុងទ័រ​រចនា​ពណ៌​ថ្មី​ប្លែក
  • ចង្កៀង​ភ្លើងស៊ីញ៉ូ​ថ្មី​មាន​ពណ៌​ខៀវ
  • កែប​ប្រភេទ​ស្បែក​​រចនា​ថ្មី​ពីរ​ពណ៌
  • ម៉ាស៊ីន​ប្រភេទ LEaP Technology
  • មាន​កម្លាំង​ម៉ាស៊ីន​112.7cc
  • Logo ​FI ខាម​មុខ​ផុស​ប្រភេទ​3D
  • មាន ៣ ពណ៍​គឺ​ពណ៌​ស ពណ៌​សខៀវ​ និង​ពណ៌​សក្រហម

រី​ឯ Suzuki Smash ដែល​ចេញលក់លើ​ទីផ្សារ​ប្រទេស​កម្ពុជាំ​​ដំបូង​តាំង​ពី​ឆ្នាំ​២០១០ ក៏​មាន​ការ​រចនា​ពិសេស​ថ្មី​មួយ​ចំនួន​ដែរ។

  • តែម​សង​ខាង​រចនា​ម៉ូត​ថ្មី
  • កុងទ័រ​រចនា​ម៉ូត​ថ្មី
  • កែប​ប្រភេទ​ស្បែក​​រចនា​ថ្មី​ពីរ​ពណ៌
  • មាន​កម្លាំង​ម៉ាស៊ីន ​113cc
  • មាន​ទម្ងន់​ស្រាល​​ត្រឹម​ ៩៩ ​គីឡូ
  • ចំណុះ​ធុង​សាំង ​​៤.៥ លីត្រ​
  • មាន​បន្ថែម​ពីរ​ពណ៌​ដែល​ហៅថា​Two-Tone
  • មាន ​៣ ​ពណ៌​គឺ​ពណ៌​ខ្មៅ​ពណ៌​សរ​និង​ពណ៌​ខ្មៅ​ក្រហម

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី