អាចទេ ឡៅ ចន្រ្ទា ប៉ះ ផាន់ គ្រាន់ ម្ដងទៀតថ្ងៃសៅរ៍ស្អែកនេះ?
- 2017-09-22 03:49:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាចទេ ឡៅ ចន្រ្ទា ប៉ះ ផាន់ គ្រាន់ ម្ដងទៀតថ្ងៃសៅរ៍ស្អែកនេះ?
ចន្លោះមិនឃើញ
តើអាចឬទេថ្ងៃសៅរ៍ស្អែកនេះអ្នកប្រដាល់ល្បីឈ្មោះជួរមុខរបស់កម្ពុជា ឡៅ ចន្រ្ទា ប៉ះមិត្តរួមជាតិនិងជាដៃគូចាស់ ផាន់ គ្រាន់ នៅក្នុងកម្មវិធីប្រកួតម៉ារ៉ាតុងយកទឹកប្រាក់៤លានរៀន នៅសង្វៀន CNC។
បើតាមការផ្សព្វផ្សាយឲ្យដឹងពីសង្វៀនប្រដាល់ CNC គឺបានបង្ហាញឈ្មោះកីឡាករដែលនឹងត្រូវប្រកួតកម្មវិធីម៉ារ៉ាតុងនាថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា សប្ដាហ៍នេះ រួមមានម្ចាស់ខ្សែក្រវាត់គូបូតាថ្មីថ្មោង ផាន់ គ្រាន់ ត្រូវប៉ះជាមួយកីឡាករឡាវ អូរ៉ូណូ ចំប៉ាសក្តិ ខណៈអ្នកលេងកែងមកពីឆត្រយោង៩១១ ឡៅ ចន្រ្ទា ត្រូវប្រឈមជាមួយអ្នកប្រដាល់ឆ្លងដែនមកពីថៃ នឹងត្រាក់កាន ក.កាមន្តវ៉ាត់។ ការប្រកួតនេះប្រសិនបើកីឡាករខ្មែរទាំងពីររូបខាងលើឈ្នះដៃគូដូចគ្នា ពួកគេនឹងត្រូវប៉ះគ្នានៅវគ្គផ្ដាច់នៅថ្ងៃដដែលនោះតែម្ដងដើម្បីរកជើងឯកម៉ារ៉ាតុង។
គូបញ្ជាក់ដែរថាកម្មវិធីប្រកួតម៉ារ៉ាតុងនេះគឺប្រកួតក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម និងមានកីឡាករ៤រូបត្រូវប្រកួតជម្រុះហើយយក២នាក់ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។ សម្រាប់ការប្រកួតជម្រុះដំបូងកីឡាករត្រូវប្រកួត៣ទឹក ហើយបើចាញ់គឺធ្លាក់តែម្ដង និងវគ្គផ្ដាច់ព្រ័ត្រត្រូវប្រកួត៥ទឹករកម្ចាស់ជើងឯក៕