ផាន់​ គ្រាន់៖​ ក្រៅ​ពី​ប្រដាល់​ខ្ញុំ​ជំនាញ​ខ្វៃ​ទា​ មាន់​ និង​ធ្វើ​ជ្រូក

  • 2017-09-27 08:03:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ខ្សែក្រវាត់​គូបូតា​ ផាន់​ គ្រាន់​ ថា​នៅ​ពេល​ខាង​មុខ​ប្រហែល​ជា​បើក​លក់​សាច់​កាប់​ ឬ​ទា​អាំង​ ព្រោះ​ចំ​ជំនាញ​ដោយ​រូប​គេ​ធ្លាប់​ធ្វើ​ពី​មុន​មក​ តែ​ឥលូវ​សុំ​ពេល​ឡើង​ប្រកួត​សន្សំ​លុយ​ដើម​ទុន​សិន។​

កីឡាករ​ ផាន់ គ្រាន់​

កីឡាករ​ ផាន់​ គ្រាន់​ បាន​ឲ្យ​ដឹង​ថា​ របរ​ដែល​រូប​គេ​សម្លឹង​ឃើញ​បណ្ដើរ​ៗ​នេះ​ គឺ​លក់​សាច់​កាប់​ ឬ​ទា​អាំង​ ព្រោះ​របរ​មួយ​នេះ​គឺ​ធ្លាប់​ធ្វើ​ពី​មុន​មក​ អាច​ថា​មាន​ជំនាញ​ខាង​នេះ​ស្រាប់​ ក៏​ប៉ុន្តែ​មិន​ទាន់​ចាប់​ផ្ដើម​ក្នុង​ពេល​ឥលូវ​នេះ​ទេ។​

កីឡាករ​ ផាន់​ គ្រាន់​ ក្រហម

អ្នក​ប្រដាល់​មក​ពី​ខេត្ត​ព្រៃវែង​រូប​នេះ​បន្ថែម​ទៀត​ថា​ បើ​ចង់​បើក​របរ​នេះ​ត្រូវ​ការ​ដើម​ទុក​ច្រើន​គួរសម​ដែរ​ ដូច្នេះ​គេ​ត្រូវ​ឡើង​ប្រកួត​មួយ​រយៈពេល​ធំ​សិន​ដើម្បី​សន្សំ​ប្រាក់​ និង​ទុក​ប្រើប្រាស់​នៅ​ពេល​ខាង​មុខ​ផង​ដែរ​ ព្រោះ​ទាន់​នៅ​ខ្លួន​មួយ​ចង់​សន្សំ​ឲ្យ​បាន​ច្រើន​សិន។​

កីឡាករ​ ផាន់​ គ្រាន់​ ពេល​ឈ្នះ​ខ្សែក្រវាត់

ផាន់​ គ្រាន់​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​ពុទ្ធសេរីវង្សពោធិសែនជ័យ​ ហើយ​គេ​ទើប​ឈ្នះ​ខ្សែក្រវាត់​១គ្រឿង​នៅ​សង្វៀន​ BTV​ ប៉ុន្តែ​ការ​ប្រកួត​ចុង​ក្រោយ​របស់​កីឡាករ​រូប​នេះ​បាន​ត្រឹម​ជើង​ឯក​រង​កម្មវិធី​ប្រកួត​ម៉ារ៉ាតុង​របស់​ CNC​ នោះ​ទេ​ក្រោយ​ចាញ់​កីឡាករ​ថៃ​នៅ​ទឹក​ទី២​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី