កំពូលស្ថាបត្យករខ្មែរ លោក វណ្ណ ម៉ូលីវណ្ណ ទទួលមរណភាពហើយនាព្រឹកនេះ
- 2017-09-28 03:41:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលស្ថាបត្យករខ្មែរ លោក វណ្ណ ម៉ូលីវណ្ណ ទទួលមរណភាពហើយនាព្រឹកនេះ
ចន្លោះមិនឃើញ
លោក វណ្ណ មូលីវណ្ណ ជាស្ថាបត្យករខ្មែរដ៏ល្បីល្បាញតាំងសម័យសង្គមរាស្រ្តនិយមបានទទួលមរណភាពហើយ នាព្រឹក ម៉ោង ០៩ និង ៤៥ នាទី ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៧នេះ។ នេះបើតាម ឯកឧត្តម ហង្ស ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ប្រាប់ CNC។
សូមជម្រាបជូនថា លោក វណ្ណ ម៉ូលីវណ្ណ បានលាចាកពីលោកនេះហើយ ក្នុងជន្មាយុ ៩១ ឆ្នាំ ដោយសារស្ថាន ភាពជំងឺរបស់លោកមានសភាពធ្ងន់ធ្ងរពេកមិនអាចសង្គ្រោះបាន។ បច្ចុប្បន្ននេះ លោក វណ្ណម៉ូលីវណ្ណ បានចំណាយពេលនាច្រើនឆ្នាំដើម្បីសម្រាកព្យាបាលជំងឺ ក្នុងជីវិតចុងក្រោយនៅឯគេហដ្ឋានរបស់លោកនៅឯទីរួមខេត្តសៀមរាប ដែលលោកបានសម្រេចចិត្តមករស់នៅទីនេះ តាំងពី៣ឆ្នាំមុន ពោលគឺពេលដែលលោកមានអាយុ៨៨ឆ្នាំ ។ភូមិគ្រឹៈនេះ ស្ថិតនៅតាមបណ្តោយដងស្ទឹងសៀមរាប ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
ក្នុងជីវិតចុងក្រោយនេះ ក្រុមគ្រួសាររបស់លោក ក៏បានសាងសង់ ចេតិយមួយរួចរាល់ហើយ សម្រាប់អោយលោកនិងភរិយា នៅក្នុងបរិវេណនៃគេហដ្ឋានរបស់លោកផ្ទាល់តែម្តង ហើយ។
លោក វណ្ណ-មូលីវណ្ណ កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត។
លោក វណ្ណ ម៉ូលីវណ្ណ គឺជាបុគ្គលដែលមានភាពល្បីល្បាញនៅក្នុងសង្គមស្ថាបត្យកម្មថ្មីរបស់ខ្មែរ ដែលមានការរីក ចំរើនខ្លាំងនៅក្នុងទសវត្សឆ្នាំ១៩៥០ និង ១៩៦០។ ស្នាដៃ ដែល មាន ភាព ល្បី រន្ទឺ របស់ លោករួមមាន វិមានឯករាជ្យ សាលសន្និសីទចតុមុខ ស្តាតអូឡាំពិក និង អាគារ សំខាន់ៗ ផ្សេងៗ មួយចំនួនទៀតដូចជាសាលមហោស្រពជាតិព្រះសុរាម្រឹត,សំណង់ផ្ទះ១០០ខ្នង ,វិមាន រដ្ឋ ចម្ការ មន,សកលវិទ្យាល័យភូមិន្ទ,វិទ្យាស្ថានភាសាបរទេស និង ប្លង់វត្តអារាម ក៏ដូចជា ស្ថានទូតខ្មែរនៅបរទេសជាច្រើនផងដែរ៕