រថយន្ត​អគ្គិសនី​របស់​ Audi ​ចាប់​ផ្ដើម​ផលិត​ហើយ​

  • 2017-09-28 12:12:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​អគ្គិសនី​របស់​ Audi​ ចាប់​ផ្ដើម​សង្វាក់​ផលិតកម្ម​នៅ​ឯ​រោងចក្រ​ទូទាំង​ពិពភ​លោក​រួម​មាន​រោងចក្រ​នៅ​ប្រទេស​ម៉ិកស៊ិក​ និង​ហុងគ្រី​ជា​ដើម​ ។ នេះ​បើ​យោង​តាម​ការ​លម្អិត​ពី​គម្រោង​គ្មាន​ការ​បំភាយ​ជាតិ​ពុល​របស់​ក្រុមហ៊ុន​ Audi ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​។

Audi ​ដែល​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​មេ​ Volkswagen កាល​ពី​ឆ្នាំ​មុន​ទទួល​បាន​ការ​ផលិត​រថយន្ត​អគ្គិសនី​ទ្រង់​ទ្រាយ​ធំ​ដំបូង​របស់​ខ្លួន​នៅ​ឯ​រោងចក្រ​ស្ថិត​ក្នុង​ក្រុង​ ព្រុយស៊ែល​ ប្រទេស​អាល្លឺម៉ង់​ហើយ​ត្រូវ​បាន​សង្កត់​ធ្ងន់​ដោយ​សហជីព​ការងារ​ដើម្បី​ចូលរួម​ចំណែក​ក្នុង​គម្រោង​រថយន្ត​អគ្គិសនី​ក្នុង​ប្រទេស​អាល្លឺម៉ង់​ ។ ប្រធាន​នាយក​ប្រតិបត្តិ​លោក​ Rupert Stadler ​ប្រាប់​ទៅ​កាន់​កម្មករ​ ៧ ០០០ ​នាក់​នៅ​ឯ​រោងចក្រ​ Ingolstadt ​ថា​ នា​ពេល​អនាគត​រថយន្ត​អគ្គិសនី​នឹង​មាន​សង្វាក់​ផលិតកម្ម​នៅ​ឯ​រោងចក្រ​ទាំង​អស់​​។

ក្រៅ​ពី​រោងចក្រ​ Ingolstadt និង Neckarsulm ​ដែល​ជួល​កម្មករ​២​ភាគ​៣​នៃ​កម្មករ​ទាំង​អស់​ ៨៨ ០០០ ​របស់​ Audi ​ហើយ​ក្រុមហ៊ុន​ក៍​គ្រប់​គ្រង​រោងចក្រ​នៅ​ប្រទេស​បែលហ្ស៊ិក​ ម៉ិកស៊ិក​ និង​ប្រទេស​ហុងគ្រី​ព្រមទាំង​ប្រើ​ប្រាស់​ប្រព័ន្ធ​ដំណើរ​ការ​ដោយ​ក្រុមហ៊ុន​មេ​ Volkswagen ​និង​ក្រុមហ៊ុន​ Skoda ​ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​នៅ​ក្រៅ​ប្រទេស​ ។ ដោយឡែក​ប្រធាន​អភិវឌ្ឍ​របស់​ Audi ​លោក​ Peter Mertens ​និយាយ​ថា​ ក្រុមហ៊ុន​គ្រោង​បញ្ចេញ​រថយន្ត​អគ្គិសនី​ច្រើន​ជាង​ ២០ ​គ្រឿង​មុន​ឆ្នាំ​ ២០២៥ ​ដែល​ក្នុង​នោះ​មាន​ ១២ គ្រឿង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​សមាស​ភាគ​ថ្ម​តែ​មួយ​គត់​ ៕

ប្រភព៖ Channelnewsasia   ប្រែសម្រួល៖ សិរីបុទ្រ