មានដឹងទេ? ថ្ងៃ​នេះ Brown ​បើក​សាខា​ថ្មី​នៅ​ទួលទំពូងហើយណា​

  • 2017-09-29 02:30:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Brown ​ដែល​បាន​បើក​ដំបូង​កាលពី​ឆ្នាំ ២០០៩នោះ ថ្ងៃនេះ​បាន​បើក​សម្ពោធ​សាខា​ថ្មី​សន្លាង​របស់​ខ្លួន​មួយ​ទៀត​ហើយ​ នៅ​ទួល​ទំ​ពូ​ង ដែល​មាន​ការ​តុបតែង​ហាង​កាហ្វេ​ថ្មី​នេះ ដោយ​យក​លំនាំ​តាម​ការ​រចនា​ដ៏​ប៉ិន​ប្រសព្វ​ និង​និមិត្តរូប​របស់​លោក វណ្ណ ម៉ូលីវណ្ណ និង​រចនាបទ “​ខ្មែរ​ស​ម័​យ​ថ្មី​”។

លោក លីវ ឈួ​ង នាយក​គ្រប់​គ្រង​ក្រុមហ៊ុន​កាហ្វេ​ប្រោន​បាន​ឲ្យ​ដឹង​ថា​គោល​បំណង​របស់​ហាង​នេះ​ គឺ​ចង់​បង្កើត​ទីតាំង​មួយ​ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​បេសកកម្ម​របស់​លោក ក្នុង​ការ​បង្កើត​បទពិសោធន៍​កាហ្វេ​ពិសេស​មួយ នៅ​ក្នុង​បរិយាកាស ដែល​អតិ​ថិ​ជនទាំង​ក្មេង ទាំង​ចាស់ ទាំង​ប្រជា​ជន​ក្នុងស្រុក និង​ជន​បរទេស អាច​មក​ធ្វើការ និង​ជជែក​ប្រា​ស្រ័យ​ទាក់ទង​គ្នា​បាន​។ ជាពិសេស លោក​ជឿ​ថា កាហ្វេ​គឺជា​ការ​នាំ​មនុស្ស​ឲ្យ​មក​ស្គាល់​គ្នា។​

ទន្ទឹម​នឹង​នោះ​ស្ថាបត្យករ ឡាក់ ស៊ុន​ហេង មកពី​ក្រុមហ៊ុន HKA បាន​ឲ្យ​ដឹង​ថា​ការ​រចនា​អគារ​នេះ បាន​ប្រើប្រាស់​នូ​វ​ទម្រ​ង់​មួយ​ដែល​ធ្វើ​ឲ្យ​នឹកឃើញ​ដល់ រូបរាង អក្សរ “V” ដែល​ជា​និមិត្តសញ្ញា​របស់​លោក វណ្ណ ម៉ូលីវណ្ណ ។ ការ​ប្រើប្រាស់​រុក្ខជាតិ​បៃតង និង​វិធីសាស្ត្រ​បុរាណ​អនុញ្ញាត​ឲ្យ​ខ្យល់ និង​ព​ន្លឺ​ចូល​មក​ក្នុង​បាន ហើយ​ការ​គោរព​ដល់​សិទ្ធិ​ឯកជន​របស់​អតិ​ថិ​ជន​នៅ​ខាងក្នុង គឺ​ធានា​ថា​អគារ​នេះ​មាន​ភាព​ត្រជាក់ មាន​ព​ន្លឺ និង​មាន​ថា​ម​ពល​។

ការ​បើក​សម្ពោធ​ហាង​កាហ្វេ​ថ្មី​នៅ​ទួល​ទំពួង ដែល​ជាទូទៅ​ត្រូវ​បាន​គេ​ហៅ​ឈ្មោះថា “​ផ្សារ​រុស្ស៊ី​” នោះ គឺជា​សាខា​ដែល​ស្ថិតនៅ​ភាគ​ខាងត្បូង​បំផុត របស់​កាហ្វេ ប្រោ​ន នៅក្នុង​រាជធានី​ភ្នំពេញ។ ជា​ផ្នែក​មួយ​នៃ​ការ​បន្ត​គាំទ្រ​ដល់​អ្នក​រចនា​ម៉ូត និង​វិចិត្រករ​កម្ពុជា សាខា​ថ្មី​នេះ គឺ​មាន​បំពាក់​ស្នាដៃ​សិល្បៈ​ដោយ​លោក ថាំង សុធា។ រូបចម្លាក់​ដែកថែប លាយ​ដែក និង​ដើម​ធ្មៃ គឺ​យក​លំនាំ​តាម​មែក​ដើម​កាហ្វេ ។

នេះ​ជា​ស្នាដៃ​សិល្បៈ​ទី​ពីរ​របស់​លោក សម្រាប់​ហាង​កាហ្វេ​ប្រោ​ន ដោយ​ស្នា​ដៃ​ដំបូង​ត្រូវ​បាន​ធ្វើឡើង​នៅ​សាខា​កាហ្វេ​ប្រោ​ន​ទួលគោក ។ នៅ​សាខា​ផ្សេង​ទៀត ស្នាដៃ​សិល្បៈ​របស់​វិចិត្រករដ៏​ល្បី គឺ​លោក ពេជ្រ សុភាព ត្រូវបាន​បង្ហាញ​នៅឯ​សាខា​កាហ្វេ​ប្រោ​ន រ៉េ​ន​ទ្រី តាម​បណ្ដោយ​វិថី​ព្រះអង្គ​ឌួង៕

ដោយ៖ ថា ម៉ាលីដា

អត្ថបទថ្មី