ជាង​១​០​ឆ្នាំ មាស សុខសោភា ផ្លាស់​ប្ដូរទ្រនំ​ប៉ុន្មាន​?

  • 2017-10-08 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​តារា​ចម្រៀង​ក្នុង​ការ​ផ្លាស់​ប្ដូរ​ផលិតកម្ម​ពី​មួយ​ទៅ​​មួយ​ ក្រោយ​ពី​បញ្ចប់​កុងត្រា​ពី​ផលិតកម្ម​ចាស់​​ រួច​ទៅ​ស្វែង​រក​​កន្លែង​ថ្មី​ដើម្បី​សាង​ប្រជាប្រិយភាព​។​

ជាក់​ស្ដែង​​ មាស សុខសោភា បាន​ផ្លាស់​ប្ដូរ​ផលិតកម្ម​ជា​ច្រើន​ មុន​ឈរ​ជើង​​ជា​កំពូល​តារា​ចម្រៀង​ស្រី​​នៅ​ផលិតកម្ម​ថោន​ដូច​សព្វ​ថ្ងៃ​​​នេះ​ គិត​ចាប់​តាំង​ពី​ឆ្នាំ ២០០៤ រហូត​មក​ដល់​ឆ្នាំ ២០១៧ ។ តើ​នាង​ធ្លាប់​​ប្ដូរ​ផលិតកម្ម​អស់​ប៉ុន្មាន​ហើយ​?

ដើម្បី​ឲ្យ​ជ្រាប​​កាន់​តែ​ច្បាស់​ថ្ងៃ​នេះ Sabay សូម​ធ្វើការ​បង្ហាញ​ជូន​​ចំពោះ​ការ​​ប្ដូរ​ផលិតកម្ម​របស់​ មាស សុខសោភា ពី​មួយ​ទៅ​មួយ​រយៈ​ពេល​ជាង​១០ ឆ្នាំ​មក​នេះ​ដូច​ខាង​ក្រោម​៖

១​/ ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ​ ជា​ទ្រនំ​ដំបូង​ដែល​ មាស សុខសោភា ​ត្រូវ​បាន​មហា​ជន​ស្គាល់​រូប​នាង​តាម​រយៈ​បទ​" រស់​ក្បែរ​ទ្រូង​បង​សែន​កក់ក្ដៅ​" និង​បទ​"អូន​នឹកៗ​បង​" ក្នុង​ឆ្នាំ​ ២០០៤។

២/ ក្នុង​ឆ្នាំ​២០០៥ នាង​បាន​ប្ដូរ​ពី​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ ទៅ​ជ្រក​ក្រោម​ដំបូល​ យូធូ ពេល​នោះ​កេរ្តិ៍​កាន់​តែ​លេច​ធ្លោ​ជាង​មុន​តាម​រយៈ​បទ​ "How do I live" “កូន​ឥត​ខាន់​ស្លា​" “១០១​ហេតុ​ផល​" និង​បទ​"ស្នេហ៍​ឆ្ងាយ​ផ្កា​ស្លា​" ជា​ដើម​។

​៣/​ដោយ​ឡែក​នៅ​អំឡុង​​ឆ្នាំ ២០០៨ ​មាស សុខសោភា បាន​ចេញ​ពី​ផលិតកម្ម​ យូធូ ទៅ​ចូល​ផលិតកម្ម​​អឹម​វិញ​ម្ដង​។ ការ​ផ្លាស់​មក​ផលិតកម្ម អិម​ ក៏​មិន​ចាញ់​នៅ​យួ​ធួ​ដែរ ព្រោះ​បទ​ចម្រៀង​ដែល​​នាង​បាន​ច្រៀង​​ទទួល​បាន​ការ​គាំ​ទ្រ​ពី​មិត្ត​យុវវ័យ ច្រើន​កុះករ​​មាន​ដូច​ជា​​បទ “១០០០រាត្រី"​ "ត្រឹម​មួយ​នាទី” “what you don’t know?” "រស់​គ្មាន​ទី​បញ្ចប់"។ ក្នុង​ចំណោម​បទ​ខាង​លើ​នេះ​ បទ​" ១០០០​រាត្រី​" ធ្វើ​ឲ្យ​នាង​មាន​កេរ្តិ៍​ល្បី​ល្បាញ​ជាង​គេ​បំផុត​។

៤/នៅ​ផលិតកម្ម​អឹម​ បាន​តែ​​១​ឆ្នាំ​ប៉ុណ្ណោះ​ម្ចាស់​បទ​ "១០១​ហេតុ​ផល​" រូប​នេះ​ក៏​បាន​ប្ដូរ​ទៅ​ចូល​ផលិតកម្ម​សាន់​ដេ​ក្នុង​ឆ្នាំ​ ២០០៩ ។​ចំណែក​ឯ​បទ​ចម្រៀង​ដែល​នាង​ល្បី​នៅ​ផលិតកម្ម​មួយ​នេះ​មាន​ដូច​ជា​បទ​ "១រយ​ភាគរយ" "ក្រដាស" “come back to me” និង​បទ​​ "ហេតុ​អ្វី​មនុស្ស​ស្រលាញ់​គ្នា​មិន​បាន​ជួប​គ្នា" ជា​ដើម។

៥/នៅ​ក្នុង​ឆ្នាំ​ ២០១០ មាស សុខសោភា ​ក៏​បាន​ប្ដូរ​ពី​ផលិតកម្ម​សាន់​ដេ​ មក​ចូល​ផលិតកម្ម​ថោន​។ បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​នាង​មាន​ភាព​ល្បី​ល្បាញ​ក្នុង​ផលិតកម្ម​មួយ​នេះ​មាន​​ដូច​ជា​ "I am sorry” ​​​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​​ពី​មិត្ត​​យុវវ័យ​​។ទ​ចម្រៀង​មួយ​ទៀត​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ដែរ​នោះ គឺ​បទ “សូម​ពេល​ឈឺ​ ចាប់​មួយ​គ្រា” ដែល​ជា​បទ​ចម្រៀង​បញ្ចប់​សាច់​រឿង​ដែល​នាង​ បាន​សម្ដែង​ជាមួយ​លោក​ ករុណា​ពេជ្រ។

​​​ ​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី