តួក្មេងតូចមុខពេញ "Lee Bom" ពេលនេះក្រមុំស្ដូក ស្អាតប្លែកមើលអត់ចង់ស្គាល់!
- 2017-10-14 02:47:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួក្មេងតូចមុខពេញ "Lee Bom" ពេលនេះក្រមុំស្ដូក ស្អាតប្លែកមើលអត់ចង់ស្គាល់!
ចន្លោះមិនឃើញ
កុមារីដែលធ្លាប់តែបង្ហាញមុខក្នុងខ្សែភាពយន្តជាច្រើន និងដើរតួជាតួក្មេងតូច ពេលនេះបានពេញរូបពេញរាងហើយ គឺតារាសម្ដែង Seo Shin Ae។
មកដល់ឆ្នាំថ្មីនេះ Shin Ae មានអាយុ ១៨ឆ្នាំហើយ ដោយធំឡើងជាមួយរូបរាងដ៏ស្រស់ស្អាតគួរឲ្យស្រឡាញ់ ប្លែកឆ្ងាយពីពេលដែលនាងនៅជាកុមារី។ ថ្មីៗនេះ នាងបានចូលរួមក្នុងកម្មវិធី Busan International Film Festival និងបានស្លៀករ៉ូបបែបសិចស៊ីពណ៌ស នាំឲ្យមហាជនឃើញហើយភ្លឹកស្មារតីអស់។
សម្រស់របស់ស្រីស្អាតរូបនេះ ពិតជាស្រស់ខ្លាំងណាស់ ទាក់ចិត្តកំលោះមិនតិចទេ ឲ្យលង់ស្រឡាញ់ បូករួមនឹងទេពកោសល្យសម្ដែងតាំងពីតូចទៀតផងនោះ កាន់តែធ្វើឲ្យ Shin Ae ត្រូវប៉ាន់គួរសមក្នុងពិភពសិល្បៈ។
យ៉ាងណាមិញ ប្រិយមិត្តភាគច្រើនប្រាកជានៅចាំបាន នូវស្នាដៃកន្លងមករបស់នាង ក្នុងរឿងល្បីៗដូចជា៖ Thank You (ឆ្នាំ ២០០៧), High Kick Through the Roof (ឆ្នាំ ២០០៩), The Queen's Classroom (ឆ្នាំ ២០១៣) និងរឿងភាគ និងកុនខ្នាតធំជាច្រើនទៀត៕