តួប្រុស ទេវរអឺឡាង ក្នុងរឿង "ចង្កៀងផ្កាឈូកទិព្វ" ធ្លាប់ជួបទុក្ខរហូតចង់សម្លាប់ខ្លួន
- 2017-10-24 04:34:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួប្រុស ទេវរអឺឡាង ក្នុងរឿង "ចង្កៀងផ្កាឈូកទិព្វ" ធ្លាប់ជួបទុក្ខរហូតចង់សម្លាប់ខ្លួន
ចន្លោះមិនឃើញ
តារាប្រុសដែលតែងឆក់បេះដូងនារីៗ តាមរយៈការសម្ដែងរឿងភាគបុរាណចិនជាច្រើន លោក Vincent Chiaoហាក់បាត់មុខមួយរយៈក្នុងពិភពសិល្បៈ ជាហេតុធ្វើឲ្យមហាជនភាគច្រើនចង់ដឹងពីជីវិតរស់នៅបច្ចុប្បន្នរបស់លោកណាស់។
តារាប្រុសជើងចាស់ ដែលប្រិយមិត្តភាគច្រើនស្គាល់ច្បាស់តាមរយៈភាពយន្តចិនបុរាណ Vincent Chiao គឺជាតារាប្រុសដ៏ល្បីមួយរូបក្នុងប្រទេសចិន។ ជាការពិតតារាប្រុសរូបនេះ កើតក្នុងគ្រួសារក្រីក្រមួយ ក្នុងទីក្រុង Chiayi កោះតៃវ៉ាន់។ បើនិយាយពីតារាក្នុងដួងចិត្តរបស់ Vincent កាលពីកុមារភាពវិញគឺលោក Bruce Lee (លី សៀវឡុង)។ ដោយសារស្រឡាញ់ពេក ទើបធ្វើឲ្យលោកចង់ក្លាយជាតារាក្បាច់គុណពេលធំឡើង។
ជាក់ស្ដែងកាលពីអាយុ ១៨ឆ្នាំ លោកក៏បានចាកចេញពីស្រុកកំណើតម្នាក់ឯង ធ្វើដំណើរទៅកាន់ ទីក្រុងតៃប៉ិ ដើម្បីសម្រេចក្ដីស្រមៃក្នុងពិភពសិល្បៈ។
យ៉ាងណាមិញចូលដល់ជីវិតថ្មី តួ ទេវរ អឺឡាង ក្នុងរឿង "ចង្កៀងផ្កាឈូកទិព្វ" ត្រូវរស់រងទុក្ខជាច្រើន កម្សត់កម្រម្នាក់ឯង រហូតដល់ថ្ងៃមួយ លោកក៏សម្រេចចិត្តចូលធ្វើជាទាហាន។ ក្រោយត្រឡប់មកវិញ តារាប្រុសរូបនេះ ក៏ចូលប្រឡូកក្នុងវិស័យសិល្បៈដដែល តែលើកនេះលោកទទួលបានជោគជ័យច្រើនជាបន្តបន្ទាប់ រហូតមានឈ្មោះបោះសម្លេង និងត្រូវបានមហាជនស្គាល់ពាសពេញប្រទេស។
ងាកមកជីវិតស្នេហាវិញ តារាប្រុសតួឯករឿង "The Heroine of the Yangs” រូបនេះ បានរៀបការជាមួយនារីម្នាក់ឈ្មោះ Huang Wan Lin ក្នុងឆ្នាំ ១៩៩៤ និងទទួលបានកូនស្រី ២នាក់។ ប៉ុន្តែដោយសារមានបញ្ហាច្រើនក្នុងជីវិតគ្រួសារ គូស្នេហ៍ទាំង ២ក៏សម្រេចលែងលះគ្នាក្នុងឆ្នាំ ២០០៥។
តាមមតិមួយចំនួនបានលើកឡើងថា ការចែកផ្លូវគ្នានេះ ព្រោះ Vincent មិនមានពេលគ្រប់គ្រាន់សម្រាប់ភរិយា ខណៈមតិខ្លះទៀតនិយាយថាដោយសារផិតក្បត់របស់អ្នកស្រី Huang Wan Lin។ អ្វីដែលមហាជនចងចាំមិនភ្លេច គឺក្រោយបែកគ្នាជាមួយប្រពន្ធភ្លាម លោក Vincent Chiao ខូចចិត្តជាខ្លាំង ហើយតែងផឹកស្រាស្រវឹងជោកជាំស្ទើររាល់ថ្ងៃ រហូតដល់ថ្នាក់ចង់សម្លាប់ខ្លួនទៀតផង។
ក្រោយជួបព្យុះភ្លៀងក្នុងគ្រួសារ ធ្វើឲ្យតារាប្រុសកើតឆ្នាំ ១៩៦៧ រូបនេះ តស៊ូខ្លាំងណាស់ទម្រាំរឹងមាំជាថ្មី។ តែយ៉ាងណា លោកក៏បានជួបជាមួយមិត្តចាស់ម្នាក់ ដែលជានារីល្អម្នាក់ ដែលតែងជួយលើកទឹកចិត្ត ស្រោចស្រង់បុរសខូចចិត្តម្នាក់នេះ ឲ្យមានជីវិតថ្មី។ ដោយសារទឹកចិត្តល្អរបស់នារីម្នាក់នេះ ទើបធ្វើឲ្យ Vincent សម្រេចចាប់ដៃនាងសាងជីវិតថ្មីរួមគ្នា ពេញដោយសុភមង្គល កាលពីឆ្នាំ ២០១៤។
បច្ចុប្បន្នគូស្នេហ៍ទាំង ២រួមរស់ជាមួយគ្នាយ៉ាងមានក្ដីសុខជាមួយកូនស្រីទាំង ២របស់លោក៕
ចុចអាន៖