ស្មានមិនដល់ តាមពិតប្រពន្ធ ឆាវឆាវ គឺជាតារាស្រីម្នាក់នេះសោះ!
- ពុធ, 19 មេសា 2017 07:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មានមិនដល់ តាមពិតប្រពន្ធ ឆាវឆាវ គឺជាតារាស្រីម្នាក់នេះសោះ!
ចន្លោះមិនឃើញ
តារាសម្ដែងដែលមានឈ្មោះបោះសំឡេង Chen Jianbin បានធ្វើឲ្យអ្នកគាំទ្រ មានការកោតសរសើរខ្លាំងតាមរយៈស្នាដៃរបស់លោកក្នុងខ្សែភាពយន្តជាច្រើន ជាពិសេសពេលដែលលោកដើរជាតួអង្គ "ឆាវ ឆាវ" ក្នុងរឿង "សាមកុក"។
មុនរឿង "សាមកុក” លោកក៏បានជោគជ័យខ្លាំងដែរ ក្នុងរឿង “Qiao's Grand Courtyard” កាលពីឆ្នាំ ២០០៦។ ក្នុងឆ្នាំ ២០០៦ ដដែល លោកបានភ្ជាប់ចំណងស្នេហ៍ និងរៀបការជាមួយតារាស្រីម្នាក់ដែលសម្ដែងក្នុងរឿងនោះដែរ ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ការពិតនារីដែលលោកមានទំនាក់ទំនងស្នេហាជាមួយនោះ គឺតារាសម្ដែងស្រីដ៏ល្បី Jiang Qinqin សោះ។ Jiang Qinqin ជាតារាស្រីមានឈ្មោះបោះសំឡេងគួរសមដែរ និងបានសម្ដែងរឿងជាច្រើន ដែលភាគច្រើនជារឿងបុរាណ។
ក្រោយរៀបការបាន ១ឆ្នាំ គូស្នេហ៍តារាសម្ដែងទាំង២ ទទួលបានចំណងដៃកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់ (Little Tiger) ហើយមកទល់ពេលនេះ កូនប្រុសពួកគេមានអាយុ ១០ឆ្នាំហើយ។
អាចនិយាយបានថា ឆាវ ឆាវ ជាមនុស្សប្រុសម្នាក់ដែលមានសំណាងបំផុត បើទោះបីលោកមិនមែនជាបុរសសង្ហា និងមានវ័យចំណាស់ទៅហើយក្ដី តែតារាសម្ដែង Jiang Qinqin ដែលជាភរិយា ស្រលាញ់លោកខ្លាំងណាស់ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ហើយគ្រួសារដ៏តូចរបស់ពួកគេរស់នៅយ៉ាងមានសុភមង្គល៕