អ្នកប្រដាល់គុនខ្មែរ២រូបមានហុងស៊ុយជាងគេមួយរយៈពេលថ្មីៗនេះ
- 2017-10-25 02:01:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រដាល់គុនខ្មែរ២រូបមានហុងស៊ុយជាងគេមួយរយៈពេលថ្មីៗនេះ
ចន្លោះមិនឃើញ
អ្នកប្រដាល់គុនខ្មែរ២រូប ដែលចាត់ទុកថាមានហុងស៊ុយជាងកីឡាករដទៃ គឺកីឡាករ ផាន់ គ្រាន់ និងអ្នកលេងកណ្ដាប់ដៃ រឿង សោភ័ណ្ឌ ដែលឃើញមុខតាមសង្វៀននានាស្ទើររាល់សប្ដាហ៍នាពេលកន្លងទៅនេះ។
ជើងខ្លាំងវ័យក្មេងដែលទើបនិងមានសន្ទុះគាំទ្រខ្លាំងឡើងវិញ ផាន់ គ្រាន់ គេសង្កេតឃើញថា បន្ទាប់ពីផ្លាស់ទ្រនំថ្មីជាមួយលោកគ្រូ ណង រិទ្ធ (ក្លឹបពុទ្ធសេរីវង្សពោធិសែនជ័យ) មក ឃើញថាមានហុងស៊ុយបានឡើងប្រកួតរហូតចេញពីសង្វៀនមួយចូលសង្វៀនមួយ។ កីឡាកររូបនេះ ទើបនិងឈ្នះខ្សែក្រវាត់គូបូតា កាលពីខែកញ្ញា បន្ទាប់មកឈ្នះជើងឯករងម៉ារ៉ាតុងសង្វៀន CNC ឥលូវនេះជាប់ឈ្មោះប្រកួតខ្សែក្រវាត់នៅសង្វៀនអាស៊ីអាគ្នេយ៍ ហើយមាន៦ពិន្ទុក្រោយឈ្នះពីរជាប់ទៀតផង។
ចំណែកអ្នកលេងកណ្ដាប់ដៃ រឿង សោភ័ណ្ឌ ក៏មានហុងស៊ុយមិនចាញ់ ផាន់ គ្រាន់ ប៉ុន្មានដែរ បើទោះជាមិនសូវបានវាយខ្សែក្រវាត់ច្រើនពិតមែន តែអ្នកប្រដាល់រូបនេះបានឡើងប្រកួតមិត្តភាពអន្តរជាតិជារឿយៗមិនសូវបាត់មុខនោះទេ លុះតែមានរបួសទើបអាក់ខាន។ បច្ចុប្បន្នកីឡាករចិត្តសឿងរូបនេះក៏ជាបេក្ខភាពខ្សែក្រវាត់នៅសង្វៀន CNC ទម្ងន់ ៦៩គីឡូក្រាមផងដែរ ឥលូវកំពុងមាន៦ពិន្ទុក្រោយឈ្នះដៃគូបរទេសពីរលើកកន្លងទៅថ្មីៗនេះ។
ការឡើងសង្វៀនញឹកញាប់របស់កីឡាករទាំងពីរនេះ អាចថាមកពីការខំប្រឹងប្រែងហ្វឹកហាត់បំផុត និងមិនហ៊ានធ្វេសប្រហែសរាល់ការហាត់ត្រៀមប្រកួត ណាមួយអ្នកប្រដាល់របស់កម្ពុជាពីរនាក់នេះតែងតែទទួលបានជ័យជម្នះស្ទើរគ្រប់ការប្រកួត និងប្រកួតអស់ពីសមត្ថភាព ហើយជក់ចិត្តសម្រាប់អ្នកនិយមប្រដាល់ថែមទៀតផង៕