ពលរដ្ឋខ្លះនៅតែ បោះសំរាមក្រៅធុង បើទោះជាមានធុងសំរាមរាប់រយក៏ដោយ
- 2017-11-03 01:42:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពលរដ្ឋខ្លះនៅតែ បោះសំរាមក្រៅធុង បើទោះជាមានធុងសំរាមរាប់រយក៏ដោយ
ចន្លោះមិនឃើញ
បុគ្គលិកបោសសម្អាតសំរាមនៅតាមសួនច្បារមុខព្រះបរមរាជវាំងម្នាក់អះអាងថាអ្នកស្រីបានឃើញប្រជាពលរដ្ឋមួយចំនួនបានបោះសំរាមចោលក្រៅធុងសំរាម តែថាអ្នកស្រីមិនហ៊ានប្រាប់អ្នកទាំងនោះឲ្យចេះទុកដាក់សំរាមក្នុងធុងនោះទេ ដោយថាខ្លាចអ្នកទាំងនោះអាក់អន់ចិត្តចំពោះគាត់។
អ្នកស្រី វ៉ា ច្រិប ជាបុគ្គលិកបោសសំអាតសំរាមក្នុងឱកាសបុណ្យអុំទូកនេះ។ អ្នកស្រី និងក្រុមការងារបានដើរបោស និងរើសសំរាមនៅតាមសួន និងទីធ្លាសាធារណៈផ្សេង ដោយថាដើម្បីរក្សាសោភ័ណភាពទីក្រុង។
អ្នកស្រីបន្តថា បើទោះបីជាធុងសំរាមបានដាក់ច្រើនតាមសួនមែនពិត ក៏នៅមានពលរដ្ឋខ្លះនៅតែចោលសំរាមក្រៅធុងដដែល។ អ្នកស្រីចង់ឲ្យពលរដ្ឋគ្រប់រូបចេះគ្រប់គ្រងសំរាម និងដាក់សំរាមចូលទៅក្នុងធុងឲ្យបានត្រឹមត្រូវ។
អ្នកស្រីបន្ថែមថាៈ «គាត់ឃើញពួកខ្ញុំកំពុងតែដើររើសហើយគាត់នៅតែ ចោលដដែល...អត់ហ៊ាននិយាយខ្លាចប៉ះពាល់អារម្មណ៍គេអត់ហ៊ាននិយាយ»។
សាលារាជធានីនំពេញ ក៏បានចំកញ្ឆេចំនួន១០០០ និងធុងសំរាមចំនួន១០០០ ដើម្បីឲ្យប្រជាពលរដ្ឋទុកដាក់សំរាម និងមានកម្មករប្រមូលសំរាមចំនួន ៦៧០នាក់ផងដែរ៕