រកឃើញហើយទូកដែលលឿនជាងគេ និងស្អាតជាងគេ
- 2017-11-04 11:45:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញហើយទូកដែលលឿនជាងគេ និងស្អាតជាងគេ
ចន្លោះមិនឃើញ
ការប្រណាំងទូកសម្រាប់ពិធីបុណ្យអុំទូកនៅថ្ងៃទីបីនេះ បានបញ្ចប់ហើយនៅម៉ោងប្រាំរសៀលនេះ ហើយក៏រកឃើញដែរនូវទូកដែលទទួលបានជ័យលាភីទាំងល្បឿនលឿន និងទូកដែលមានសោភ័ណស្អាតដាច់គេ។
ក្រោយបញ្ចប់ការប្រកួតគណៈកម្មាការរៀបចំការប្រណាំងទូកបានប្រកាសថាទូកដែលមានល្បឿនលឿនជាងគេមានចំនួនបីទូក ដែលទូកទទួលបានលេ១បានទៅទូកឈ្មោះសារាយតេជោសែនជ័យមកពីខេត្តកណ្តាល និងលេខ២បានទៅទូកឈ្មោះបារមីពោធិមាសតេជោសែនជ័យមកពីខេត្តកណ្តាលដែរ រីឯទូកមានល្បឿនលឿនលំដាប់ទី៣បានទៅទូកឈ្មោះស្រីសសុខសែនជ័យរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី។
ដោយឡែកទូកដែលបានជាប់ផ្នែកសោភ័ណភាពស្អាតជាងគេមានចំនួនបីដែរ គឺទូកដែលមានសោភ័ណស្អាតលេខ១បានទៅទូកឈ្មោះ បុទមចារចម្បាពេជ្រ មកពីខេត្តក្រចេះ លេខ២បានទៅទូកឈ្មោះមហាពញាចក្រីបារមីសំរិទ្ធិស្រីសួគ៌ មកពីភ្នំពេញ និងលេខ៣បានទៅទូកឈ្មោះព្រះទីនាំងសារាយអណ្តែតចង្ហាន់ហុយ មកពីខេត្តកំពង់ឆ្នាំង។
សម្រាប់ជ័យលាភីក្នុងការប្រណាំងវិញបែងចែកទៅតាមប្រភេទទូកដែលក្នុងនោះរួមមានទូកខ្នាតអន្តរជាតិនារី លេខ១ មានមួយគ្រឿង លេខ២ មានមួយគ្រឿង និងលេខ៣ មួយគ្រឿង។ ចំណែក ទូកខ្នាតអន្តរជាតិបុរស លេខ១ មាន១៦គ្រឿង លេខ២មាន២៩គ្រឿង លេខ៣ មាន២៨គ្រឿងនិង លេខ៤ មានប្រាំបីគ្រឿង។
ចំពោះទូកអុំនារីតាមលក្ខណៈប្រពៃណី លេខ១ មានមួយគ្រឿង ចំណែក ទូកអុំបុរសអុំតាមលក្ខណៈប្រពៃណី លេខ១មាន១៥គ្រឿង លេខ២ មាន៣៣គ្រឿង លេខ៣មាន២០គ្រឿង និងលេខ៤មានប្រាំបីគ្រឿង។
ដោយឡែកទូកចែវនារី លេខ១ មានមួយគ្រឿង និងលេខ២មានមួយគ្រឿង ខណៈ ទូកចែកបុរស លេខ១មានប្រាំគ្រឿង លេខ២មាន១១គ្រឿង លេខ៣មានប្រាំបីគ្រឿង និងលេខ៤មានបីគ្រឿង។
គួរបញ្ជាក់ថានៅឆ្នាំ២០១៧នេះទូកចូលរួមប្រណាំងទាំងអស់មាន២៧០គ្រឿង ទូកមួង២៨គ្រឿង ទូកអុំ១៥៨គ្រឿង និងទូកខ្នាតអន្តរជាតិ៨៤គ្រឿង ចំណែកកីឡាករចូលរួមប្រកួតមាន១៧៨២៦នាក់ ក្នុ្ងនោះនារីមាន ២៨៩នាក់៕