មើល​នេះ​ ពិធី​ទទួល​ស្វាគមន៍​ទូក​​លេខ​១​នៅ​កំពង់ឆ្នាំង​ពិត​ជា​អស្ចារ្យ​

  • 2017-11-09 02:59:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​គាប់​ប្រសើរ​ក្នុង​​ព្រះ​រាជ​ពិធី​បុណ្យ​អុំ សំពះ​ព្រះ​ខែ​ អក​អំបុក ​និង​បណ្តែត​ប្រទីប​កន្លង​ទៅ​នេះ​ អ្នក​ស្រុក​ភូមិ​វត្ត​វិហារ​ហ្លួង​​បាន​រៀប​ចំ​ទទួល​ស្វាគមន៍​យ៉ាង​អធិកអធម​បំផុតចំពោះ​ទូក​ង​របស់​ខ្លួន​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១។ ​ពិធី​ទទួល​ស្វាគមន៍​ដ៏​អស្ចារ្យ​​​នេះ​ស្ទើរ​​តែ​មិន​ធ្លាប់​មាន​សម្រាប់​វិស័យ​កីឡា​ប្រពៃណី​អុំ​ទូក​នេះ។ ​ទូកង​ចែវ​បុរស​ ​ព្រះ​ទីនាំង​សារាយ​អណ្ដែត​ចង្ហាន់​ហុយ​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​លើ​ផ្នែក​ល្បឿន​​បំផុត​​ និង​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​លើ​ផ្នែក​សោភ័ណ្ឌ​ភាព​ស្រស់​ស្អាត​​​ប្រចាំ​ឆ្នាំ២០១៧​នេះ។

វីដេអូ​ខាង​ក្រោម​ជា​ពិធី​ទទួល​ស្វាគមន៍​ និង​អបអរសាទរ​ទូកង ​ព្រះ​ទីនាំង​សារាយ​អណ្ដែត​ចង្ហាន់​ហុយ​​ចូល​វត្ត​វិហារ​ហ្លួង​ (វត្ត​ផ្សារ​បរិបូណ៌) ភូមិ​ផ្សារ​ ឃុំ​ផ្សារ​ស្រុក​បរិបូរណ៍​ ខេត្ត​កំពង់ឆ្នាំង។ នេះ​តាម​ប្រភព​របស់​លោក​ តៅ វិជ្ជា៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី