អ្នក​វាយ​កូន​បាល់​លេខ​មួយ​ចក្រភព​អង់គ្លេស​ Murray ចែក​ផ្លូវ​គ្នា​ជាមួយ​គ្រូ​បង្វឹក​

  • 2017-11-18 03:33:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Andy Murry ទី​បំផុត​បាន​ព្រមព្រៀង​ចែក​ផ្លូវ​គ្នា​ជាមួយ​គ្រូ​បង្វឹក​បច្ចុប្បន្ន​លោក​ Ivan Lendl។ នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​អ្នក​វាយ​កូន​បាល់​មក​ពី​ចក្រភព​អង់គ្លេស​ សញ្ជាតិ​ស្កុតឡែន​បែកបាក់​ជាមួយ​គ្រូ​បង្វឹក​របស់​ខ្លួន។

Murry និង​គ្រូ​បង្វឹក

លើក​ទី​មួយ​កីឡាករ​វ៍យ៣០​ឆ្នាំ​ធ្លាប់​ឈ្នះ​ Wimbledon, US Open និង​មេដាយ​មាស​អូឡាំពិក​ក្រោម​ការ​បង្វឹក​របស់​លោក​ Lendl ពី​ឆ្នាំ​២០១២ ដល់​២០១៤​ រួច​ក៏​យក​លោក Amelie Mauresmo បង្វឹក​វិញ។ ឆ្នាំ​២០១៦​ Lendl បាន​ក្លាយ​ជា​គ្រូ​បង្វឹក​លើក​ទី​ពីរ​របស់​ Murry ជួយ​រូប​គេ​ឈ្នះ​ Wimbledon លើក​ទី​ពីរ, មេដាយ​មាស​អូឡាំពិក​លើក​ទី​ពីរ​ និង​ក្លាយ​ជា​អ្នក​វាយ​កូន​បាល់​លេខ​មួយ​ពិភពលោក​ក្នុង​ឆ្នាំ​នោះ។

អ្នក​វាយ​កូន​បាល់​កាល​ចំណាត់ថ្នាក់​លេខ​១៦ របស់​ ATP rankings បាន​និយាយ​ថា៖ “ពួក​យើង​ធ្លាប់​មាន​ពេល​វេលា​ជោគជ័យ​ និង​រៀន​ក្នុង​នាម​ជា​ក្រុម​។ ពេល​នេះ​ខ្ញុំ​ផ្ដោត​អារម្មណ៍​លើ​ការ​ប្រកួត​បន្ទាប់។ ដោយ​ឡែក​​ Lendl ដែល​ធ្លាប់​ជា​ម្ចាស់​​ពាន​ Grand Slam ៨​សម័យ​កាល​បាន​ជូន​ពរ​ Murry ជោគជ័យ​សម្រាប់​ការ​លេង​ដោយ​គ្មាន​រូប​លោក៕

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទថ្មី