ស្ត្រីនៅកុលសម្ព័ន្ធមួយ ត្រូវកាត់ម្រាមដៃខ្លួនឯង ពេលមានសមាជិកគ្រួសារស្លាប់
- 2017-11-18 04:13:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីនៅកុលសម្ព័ន្ធមួយ ត្រូវកាត់ម្រាមដៃខ្លួនឯង ពេលមានសមាជិកគ្រួសារស្លាប់
ចន្លោះមិនឃើញ
អ្នករុករកម្នាក់ភ្ញាក់ផ្អើលជាខ្លាំង នៅពេលលោកបានចំណាយពេលមួយសប្ដាហ៍រស់នៅជាមួយកុលសម្ព័ន្ធក្នុងប្រទេសឥណ្ឌូណេស៊ី ហើយលោកបានឃើញថាស្ត្រីជាច្រើនបានកំបុតម្រាមដៃ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀត គឺសាកសពមួយ ត្រូវបានគេរក្សាទុកដល់ទៅជាង៣៧០ឆ្នាំ។
លោក Markus Roth មកពីអាល្លឺម៉ង់ បានទៅដល់កុលសម្ព័ន្ធ Dani នៅជ្រលងភ្នំបាលៀម នៅខ្ពង់រាប Papau ភាគខាងលិចប្រទេសឥណ្ឌូណេស៊ី។ លោកបានជួបរឿងដ៏ភ្ញាក់ផ្អើលមួយ គឺនៅពេលដែលសមាជិកគ្រួសារណាម្នាក់ស្លាប់ ស្ត្រីនៅក្នុងគ្រួសារនោះ ត្រូវកាត់ម្រាមដៃមួយ ដើម្បីបូជាដល់អ្នកស្លាប់។
លោកបាន Markus បញ្ជាក់ទៀតថា អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅទៀតនោះ គឺមានសាកសពមួយ រក្សាទុករហូតដល់ ៣៧០ឆ្នាំ។ អ្នករុករករូបនេះ បាននិយាយថា៖ "រឿងមួយដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺសាកសពមួយត្រូវបានគេរក្សាទុក ហើយគេបាននិយាយថាយ៉ាងហោចណាស់សាកសពនោះមានអាយុ ៣៧០ ឆ្នាំ។ នោះគឺជាសាកសពអ្នកចម្បាំងជោគជ័យម្នាក់ ត្រូវបានរក្សាទុកនៅផ្ទះមួយឲ្យបុរសម្នាក់ជាអ្នកមើលថែ"។
“គេប្រាប់ខ្ញុំថាអ្នកចម្បាំងសម្លាប់សត្រូវបានម្នាក់ គេពាក់ខ្សែកឲ្យមួយខ្សែ ហើយកុលសម្ព័ន្ធ Dani និង ចាត់ទុកជាអ្នកក្លាហាន"។ Markus បាននិយាយ។ បើមើលទៅលើរូបសាកសពអាយុជិត៤០០ឆ្នាំនោះវិញ ឃើញថាមានខ្សែកច្រើនខ្សែមែនទែន មិនដឹងជាសម្លាប់សត្រូវអស់ប៉ុន្មាននាក់ទៅ។
ការរស់នៅរបស់ពួកគេមិនខុសអ្វីពីមនុស្សក្នុងសម័យបុព្វកាល គឺ សម្លាប់ជ្រូកព្រៃដើម្បីបូជា ចម្អិនម្ហូបដោយប្រើភ្លើង ហើយផ្ទះរបស់ស្ត្រី និងបុរសនៅដាច់ពីគ្នា។ លោកបន្ថែមថា ពួកគេមានការខ្មាសអៀន ពូកែឆ្ងល់ ក៏កាចសាហាវ ប៉ុន្តែក៏រាក់ទាក់យ៉ាងកក់ក្ដៅផងដែរ៕