តុក្កតាគួរឲ្យខ្លាចដាក់លក់ក្នុងតម្លៃរាប់ពាន់ដុល្លារ លងបន្លាចអ្នកទិញភ័យបាក់ស្បាត
- 2017-11-22 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តុក្កតាគួរឲ្យខ្លាចដាក់លក់ក្នុងតម្លៃរាប់ពាន់ដុល្លារ លងបន្លាចអ្នកទិញភ័យបាក់ស្បាត
ចន្លោះមិនឃើញ
តុក្កតាខ្មោចបានចាត់ទុកថាជារបស់ដែលគួរឲ្យខ្លាចរាប់សតវត្សរ៍ណាស់មកហើយ។ តុក្កតាខ្មោចទាំងនោះបានជំរុញឲ្យអ្នកផលិតរឿងយកមកនិពន្ធចេញជារឿងដែលធ្វើឲ្យទស្សនិកជនមានការភ័យខ្លាចជាខ្លាំង។
តួយ៉ាងដូចជារឿង Annabelle ដែលដកស្រង់ចេញពីរឿងពិតកាលពីឆ្នាំ ១៩៧០។ តុក្កតានោះ (តុក្កតាក្នុងរឿង “Annabelle: Creation”) បានលងបន្លាចអ្នកដែលបានទិញវាទៅ។ ចុងបញ្ចប់វា ត្រូវនាំយកទៅរក្សាទុកក្នុងសារមន្ទីររបស់ប្ដីប្រពន្ធ Ed និង Lorraine Warren។
ទោះជាយ៉ាងណាក៏ដោយ Annabelle មិនមែនជាតុក្កតាខ្មោចពិតប្រាកដតែមួយនោះទេ។ មួយវិញទៀតពេលនេះ ប្រិយមិត្តក៏មិនចាំបាច់ទៅដល់សារមន្ទីរ ដើម្បីមើលទៀតដែរ បើសិនជាអ្នកទាំងអស់គ្នាមានគណនី eBay នោះ។
តុក្កតាមួយដែលត្រូវបានដាក់លក់នេះមានឈ្មោះថា “Samantha” ដែលមានប្រវត្តិធ្លាប់លងបន្លាចធ្វើបាបម្ចាស់របស់វា។
ដំបូងឡើយតុក្កតានេះជារបស់ស្ត្រីម្នាក់ឈ្មោះ Debbie ប៉ុន្តែនាងសម្រេចចិត្តដាក់លក់វាបន្ទាប់ពីវាលងបន្លាចក្រុមគ្រួសាររបស់នាង។ នាងថាតុក្កតា Samantha បានធ្វើបាបប្ដីរបស់ខ្លួននៅពេលដេក ដោយបានខ្វាចដៃលោក ហើយវាក៏ចេះដោះខ្សែកវាខ្លួនឯងទៀតផង។ ទីបំផុតស្ត្រីរូបនោះ ក៏បានបង្ហោះដាក់លក់វាលើវិបសាយ eBay ក្នុងតម្លៃ ១១០០ដុល្លារ។
ក្រោយមកមាន បុរសម្នាក់ឈ្មោះ Lee Steer ដែលរស់នៅទីក្រុង Rotherham សហរដ្ឋអាមេរិក បានសម្រេចចិត្តទិញយកតុក្កតានេះទៅ។ មិនយូរប៉ុន្មាន Samantha បានលងបន្លាចឪពុករបស់លោក Lee Steer។ លោកបាននិយាយថា នៅពេលវេចខ្ចប់តុក្កតានេះយកមកដល់ផ្ទះភ្លាម ឪពុករបស់លោកបានឮសំឡេងចេញពីក្នុងប្រអប់។ ក្រោយមកទៀត តុក្កតានោះក៏ខ្វាចដៃឪពុកលោកដូចគ្នា៕
ប្រភព៖ វិបសាយ theunknownbutnothidden