បឹងកេត ​ អស់ឱកាស​ទៅ​វគ្គ​បន្ត ក្រោយ​ចាញ់​ Sanna ធ្ងន់ក្នុង​​ដី​របស់​ខ្លួន

  • 2017-12-13 13:56:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ផ្ទះ​បឹងកេតរបស់​កម្ពុជា​បាន​បាត់​បង់ឱកាស​ឡើងវគ្គ​បន្ត​ហើយ បន្ទាប់​ពី​ចាញ់​ក្រុម​របស់​វៀតណាម​ Sanna Khánh Hòa BVN FC  ដោយ​លទ្ធផល ៥-១ សម្រាប់​ទី​២​នេះ​ដែល​គិត​ទាំង​ពីរ​ជើង​​ចាញ់ ៩-៥ ក្នុង​ព្រឹត្តិការណ៍​ពាន​រង្វាន់​ Toyota Mekong Club Championship។

ក្រុម​បឹងកេត

ការ​ប្រកួត​ជើង​ទី​ពីរ​នេះ​ម្ចាស់​ផ្ទះ​បឹងកេត​នៅធ្វើ​មិន​បាន​ល្អ​ទេ​ដោយ​បើក​ការ​ប្រកួត​វគ្គ​ទី​១ ក្រុម Sanna អាច​ស៊ុត​បាន​២​គ្រាប់​ត្រឹម​១៦​នាទី​ដំបូង ប៉ុន្តែ​នៅ​នាទី​ទី២០ ខ្សែ​ការពារ​ សុខ សុវណ្ណ បាន​បំបែក​ពង់​មាន់​របស់​ភ្ញៀវ​ដើម្បី​តាម​ក្រោយ ២-១​រហូត​ដល់​ចប់​៤៥​នាទី​ដំបូង។ ជាមួយ​គ្នា​នេះ អ្នក​ចាំ​ទី ស៊ូ យ៉ាទី ត្រូវ​បាន​ដូរ​ចេញ​ជំនួស​វិញ​ដោយ​អ្នក​ចាំ​ទី គឹម មករា។

ក្រុម​ Sanna

ការ​ប្រកួត​វគ្គ​ទី​២ បឹងកេត​បាន​ព្យាយាម​វាយ​សម្រុក​ ប៉ុន្តែ​នៅ​តែ​ធ្វើ​មិន​បាន​ល្អ។ នៅ​នាទី​៥៤ ខ្សែ​ប្រយុទ្ធប្រេស៊ីល Maycon ស៊ុត​បាល់​១១​ម៉ែត្រ​មិន​ចូល ហើយ​បន្ទាប់​មកខ្សែ​ការពារ​ ស៊ុន សុវណ្ណរិទ្ធី​ ត្រូវ​បាន​អាជ្ញា​កណ្តាល​ពិន័យ​កាត​ក្រហម​បណ្តេញ​ចេញ​ពី​លាន ក្រោយ​​ទទួល​បាន​​កាត​លឿង​​លើក​ទី​២តាម​រយៈ​ដៃ​ប៉ះ​បាល់។ បន្ទាប់​ពី​សល់​សមាជិក​តែ​១០​នាក់ បឹងកេត​កាន់​តែ​​មាន​ទម្រង់​លេង​ការពារ​មិន​ល្អរហូត​ធ្វើ​ឲ្យ​ភ្ញៀវ​ស៊ុត​ចូល​៣​​គ្រាប់​ទៀត​នៅ​នាទី​ទី៧២ ៧៨ និង៨៩។ ចប់​ការ​ប្រកួត​បឹងកេត​ចាញ់ ៩-៥​ ដោយ​អស់​ឱកាស​ឡើង​វគ្គ​បន្ត​ហើយ ខណៈ​ក្រុម​វៀតណាម Sanna Khanh ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជួប​ក្រុម​ជើងឯក​ឡាវ៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី