មូលហេតុ​​បឹង​កេត ហ៊ាន​ដាក់ ចាន់ វឌ្ឍនាកា ​លេង​១១​នាក់​ដំបូង​យប់មិញ

  • 2017-12-14 01:48:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បឹង​កេត​បរាជ័យ​ធ្ងន់​មែនទែន​កាល​ពី​យប់មិញ​នេះ ​ក្រោម​ថ្វី​ជើង​របស់​ក្រុម ​Sanna Khánh Hòa BVN FC ដោយ​លទ្ធផល ៥-១ ក្នុង​ជើង​ទី​២​​​ដែល​គិត​ទាំង​ពីរ​ជើង​​ចាញ់ ៩-៥ ក្នុង​ព្រឹត្តិការណ៍​ពាន​រង្វាន់​ Toyota Mekong Club Championship។

ការ​ចាញ់​ក្នុង​ដី​ខ្លួន​ឯង​នេះ​ដែរ ​គេ​មើល​ឃើញ​ថា​ទម្រង់​លេង​របស់​លោក ហៅ សុជាតិ ​មាន​ការ​ប្រែប្រួល​ខ្លះ ពោល​គឺ​ប្ដូរ​កីឡាករ​តំបន់​ខាង​លើ ​ដោយ​ដាក់​ជំនួស​វិញ ចាន់ វឌ្ឍនាកា ​ដែល​ទើប​តែ​មក​ពី​ប្រទេស​ជប៉ុន។ ដំបូង​ឡើយ គ្រូ​បង្វឹក​រូប​នេះ​បង្ហើប​ថា​អាច​ត្រឹម​ដាក់​លេង​ចុង​តង់ ​ឬ​ពាក់​កណ្ដាល​តង់​អី​ប៉ុណ្ណោះ ប៉ុន្តែ​ចុង​ក្រោយ​បែរ​ជា​ដាក់​ឱ្យ​ចូល​លេង​ជម្រើស​១១​នាក់​ដំបូង​តែ​ម្ដង​នៅ​យប់មិញ​នេះ។

ការ​ដាក់​ខ្សែ​ប្រយុទ្ធ​កំពូល​របស់​កម្ពុជា​នេះ​ដែរ ​ត្រូវ​បាន​លោក ហៅ សុជាតិ ​ពន្យល់​ថា​មក​ពី​ក្រុម​ត្រូវ​ការ​លេង​ទម្រង់​ការពារ វាយ​បក ​ដូច្នេះ​ហើយ​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​ល្បឿន​លឿន ដើម្បី​ស្វែង​រក​គ្រាប់​បាល់។ តែ​ចុង​ក្រោយ​អ្វី​គ្រប់​យ៉ាង​មិន​ដូច​ការ​គិត​ឡើយ ពោល​គឺ​ខ្សែ​ការពារ​របស់​ក្រុម​ Sanna Khánh ​ហាក់​ដូចជា​ដឹង​ពី​ក្បួន​លេង​របស់ វឌ្ឍនាកា ​ច្បាស់ ​បិទ​ជិត​ល្អ ​មិន​ឱ្យ​ធ្វើ​អ្វី​បាន​ឡើយ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី