ប៉េណាល់ទីអត់ចូល កីឡាករបានកាតក្រហមទៀត តើគ្រូបឹងកេត គិតយ៉ាងណា?
- 2017-12-14 02:26:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉េណាល់ទីអត់ចូល កីឡាករបានកាតក្រហមទៀត តើគ្រូបឹងកេត គិតយ៉ាងណា?
ចន្លោះមិនឃើញ
លោក ហៅ សុជាតិ គ្រូបង្វឹកបឹងកេត សោកស្ដាយចំពោះការរៀបចំប្រព័ន្ធលេងមិនបានល្អ ជាពិសេសតំបន់ការពារតែម្ដង ដែលបណ្ដាលឱ្យរបូតគ្រាប់បាល់តាំងពីដើមតង់ទី១។ រហូតដល់ចូលតង់ទី២វិញ បឹងកេតវាយសម្រុកបានល្អ និងបានបាល់ប៉េណាល់ទីទៀត ប៉ុន្តែធ្វើមិនបានសម្រេច ថែមទាំងកីឡាករម្នាក់ត្រូវទទួលកាតក្រហមទៀត។
ចំពោះរឿងកីឡាករ Maycon ប៉េណាល់ទីអត់ចូលវិញ គ្រូបង្វឹកខាងលើគិតថាវាជាហេតុមួយធ្វើឱ្យការប្រកួតមានការផ្លាស់ប្ដូរ ពោលគឺបើប៉េណាល់ទីចូលពេលនោះ លទ្ធផលនឹងមានការប្រែប្រួលច្រើន។ មួយវិញទៀត ទម្រង់របស់ក្រុមទាំងមូលក៏អាចនឹងល្អផងដែរ នៅតង់ទី២នោះ។
ដោយឡែក ការបានកាតក្រហមរបស់កីឡាករ ស៊ុន សុវណ្ណរឹទ្ធី វាជារឿងហួសចិត្តមួយសម្រាប់លោក ហៅ សុជាតិ ព្រោះថាខ្សែការពាររូបនេះមានបទពិសោធច្រើនមែនទែនក្នុងការប្រកួត។ ខណៈដែលការបានកាតក្រហមនេះ គឺជារឿងមិនគួរឱ្យកើតមានទាល់តែសោះ។
ចំពោះការកាត់សេចក្ដីក្នុងការប្រកួតវិញ គ្រូបង្វឹកខាងលើគិតថាអាជ្ញាកណ្ដាលក៏មានបញ្ហាបន្តិចដែរ ប៉ុន្តែមិនអាចនិយាយបានថាពួកគេខុសទាំងស្រង់នោះទេ៕